ព័ត៌មានជាតិ
សំរាមនៅផ្សារព្រែកសណ្តែកកើតរាប់ឆ្នាំ អាជ្ញាធរធ្វើកិច្ចសន្យាច្រើនដង នៅតែគ្មានដំណោះស្រាយ
បញ្ហាកង្វក់សំរាមផ្សារព្រែកសណ្តែក ក្នុងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង នៅតែគ្មានដំណោះស្រាយ បេីទោះបីអាជ្ញាធរឃុំ បានធ្វេីកិច្ចសន្យាជាមួយអ្នកគ្រប់គ្រងភាស៉ីផ្សារច្រេីនលេីកក៍ដោយ។
បញ្ហាសំរាម នៅចំណុចដងទន្លេតូច ដែលស្ថិតនៅចំណុចព្រំប្រទល់ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ភ្ជាប់រវាងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលចោទជាបញ្ហាបានកេីតឡេីងជាច្រេីនឆ្នាំហេីយ។

ប្រជាពលរដ្ឋ សិស្សសាលា និងអាជីវករផ្សារព្រែកសណ្តែក បានរិះគន់ចំពោះអាជ្ញាធរមូលដ្ឋានគ្មានប្រសិទ្ធភាពក្នុងការដឹកនាំ និងដោះស្រាយ ព្រោះរាល់ថ្ងៃសំរាមត្រូវបានកាយឬបោះចោលចូលទឹកទន្លេ ដែលធ្វេីឲ្យប៉ះពាល់សោភណ្ឌដងទន្លេតូច និងជះក្លិនស្អុយពេញបរិស្ថានជុំវិញ។
លោកស្រី នាង ជាអាជីវករលក់ដូរក្នុងផ្សារព្រែកសណ្តែក បានលេីកឡេីងថា ការចោលសំរាមចោលតែងតែឃេីញប្រជាពលរដ្ឋបោះចូលទៅក្នុងទន្លេតូចកេីតជាយូរឆ្នាំមកហេីយ ប៉ុន្ដែគ្មានដំណោះស្រាយឬអាជ្ញាធររៀបចំឲ្យមានសណ្តាប់ធ្នាប់ បរិស្ថានជុំវិញ ពោលគឺមានអ្នកប្រមូលសំរាមទាំងនេះយកទៅទុកដាក់ត្រឹមត្រូវឡេីយ។
ដោយឡែក លោកស្រី រត្ន័ អាជីវករលក់សម្លៀកបំពាក់ ក្នុងផ្សារព្រែកសណ្តែក បានលេីកឡេីងដែរថា ឲ្យតែរដូវទឹកឡេីងសំរាមនៅទីនេះបានអណ្តែតពេញផ្ទៃដី ហេីយបានជះស្អុយទៀត ដែលបណ្តាលឲ្យបាត់បង់សោភណ្ឌភាពធម្មជាតិផង ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈផង។
លោកស្រី ណយ គន្ធា ជាមេឃុំព្រែកចង្ក្រាន ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ថា អាជ្ញាធរឃុំធ្លាប់បានធ្វេីការណែនាំដល់ម្ចាស់ភាស៉ីផ្សារជាច្រេីនដងមកហេីយ ប៉ុន្តែអ្នកគ្រប់គ្រងភាស៉ីមិនទទួលយកតាមគោលការណ៍កិច្ចសន្យាដែលបានព្រមព្រៀង។ អាជ្ញាធរឃុំបានបញ្ជូលទៅថ្នាក់ស្រុក ប៉ុន្តែគ្មានដោះស្រាយដដែល។ លោកស្រីមេឃុំ បន្ថែមទៀតថា បញ្ហាចំពោះមុខអាជ្ញាធរឃុំនៅតែបន្តផ្សព្វផ្សាយណែនាំដល់អាជីវករនិងបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមទាំងអស់គ្នា ដេីម្បីបរិស្ថានស្អាត។
អ្វីដែលប្រជាពលរដ្ឋរស់នៅតំបន់ចង់បាន គឺស្នេីសុំឲ្យអាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្តព្រៃវែង មេត្តាជួយសិក្សារកមធ្យោបាយដោះស្រាយបញ្ហាសម្រាមផ្សារព្រែកសណ្តែកនេះផងព្រោះសម្រាមទាំងអស់នេះបានបោះចោលកន្លែងនេះយូរឆ្នាំមកហេីយ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច