Connect with us

ព័ត៌មានជាតិ

នៅ​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមិថុនា កំណាត់​មហាវិថី​ព្រះ​នរោត្តម និង​ទីតាំង​ជុំវិញ​វិមាន​៧​មករា​នឹង​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន

បានផុស

នៅ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​ខាងមុខនេះ កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​)​និង​ទីតាំង​ជុំវិញ​វិមាន​៧​មករា​នឹង​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦និង៣០​នាទី គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា នៅ​វិមាន​៧​មករា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង​០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម