Connect with us

ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ កម្ពុជា អាចនឹងរៀនពីគំរូអភិវឌ្ឍន៍របស់សិង្ហបុរី តែមិនចម្លងទាំងស្រុង

បានផុស

នៅ

លោក ហ្សង់ ហ្វ្រង់ស័រតាន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា អាចនឹងរៀនពីគំរូនៃភាពជោគជ័យលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់សិង្ហបុរី តែកម្ពុជាមិនចម្លងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងស្រុងឡើយ​ ព្រោះសិង្ហបុរី និងកម្ពុជា មានភាពខុសគ្នាច្រើន។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសសិង្ហបុរី ដែលរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិ​ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សង់ ហ្វ្រង់ស័រតាន់ ថ្លែងសង្កត់ធ្ងន់ដូច្នេះថា« កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ ជាការពិត ច្បាស់ជាចាប់អារម្មណ៍ ច្បាស់ជាចង់រៀនសូត្រជុំវិញគំរូអភិវឌ្ឍន៍នៃសាំងហ្គាពូ(សិង្ហបុរី) ប៉ុន្តែគ្មានបំណងចង់ធ្វើតាមសាំងហ្គាពូ១០០ភាគរយ គ្មានបំណងចង់ធ្វើតម្រាប់តាមសាំងហ្គាពូនោះទេ ពីព្រោះកម្ពុជាជាកម្ពុជា​ សិង្ហបុរីជាសិង្ហបុរី ប្រជាជនកម្ពុជាជាប្រជាជនកម្ពុជា ប្រជាជនសិង្ហបុរីជាប្រជាជនសិង្ហបុរី វប្បធម៌ ប្រវត្តិសាស្ត្រ ផ្នត់គំនិតរបស់ប្រជាជនសិង្ហបុរី មិនដូចគ្នាទាល់តែសោះនឹងវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»

តាមលោក ហ្សង់ ហ្រ្វង់ស័រតាន់​ កម្ពុជា អាចសិក្សាពីចំណុចខ្លាំងរបស់សិង្ហបុរី ឬប្រទេសផ្សេងទៀត ហើយអនុវត្តន៍តាម។ លោក ក៏បានរម្លឹកពីអ្វីដែលសម្ដេចធិបតី ធ្លាប់លើកឡើងថា កម្ពុជា ត្រូវជៀសវាងយកគម្រូតាមប្រទេសណាមួយ១០០ភាគរយ​ ឬ២០០ភាគរយ តែត្រូវយកចំណុចខ្លាំងមកសិក្សា ហើយអនុវត្តន៍តាម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកថា «ប្រជាជនខ្មែរយើងគួររៀនសូត្រ គួរយល់ដឹងថាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»

ក្នុងន័យនេះ លោកបានគូសរំលេចថា ចាប់តាំងពីឆ្នាំ១៩៦៥មក ប្រទេសសិង្ហបុរី គឺពេញដោយសន្តិភាព គ្មានឡើយសង្គ្រាម ហើយមិនដែលស្គាល់ មិនដែលជួបប្រទះវិបត្តិអស្ថិរភាពនយោបាយឡើយ ហេតុនេះហើយសិង្ហបុរីខ្លាំង៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម