ព័ត៌មានជាតិ
ភ្ញៀវទេសចរសម្រុកទៅលេងស្រុកសំឡូតអំឡុងពេលប្រមូលផលទុរេន
ស្រុកសំឡូត ជាស្រុកមួយសម្បូរទៅដោយព្រៃភ្នំក្រំថ្ម ច្រលងដងអូរ ដែលជាកន្លែងគួឲ្យគយគន់ ខណៈបច្ចុប្បន្ននេះ
នៅលើទឹកដីស្រុកសំឡូត មានរមនីយដ្ឋានធម្មជាតិ និងរមនីយដ្ឋានធម្មជាតិកែច្នៃច្រើនជាងគេ ក្នុងចំណោមក្រុង-ស្រុក ទាំង១៤នៃខេត្តបាត់ដំបង សម្រាប់បំរើដល់វិស័យទេសចរណ៍ ក្នុងនោះផ្នែកវិស័យកសិកម្ម ក៏សម្បូរបែបផងដែរ ពិសេសស្រុកមួយនេះក៏បានល្បីល្បាញផ្នែកដំណាំទុរេន ដែលមានរសជាតិផ្អែមឆ្ងាញ់ធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកសម្រុកនាំគ្នាទៅ
លេងកម្សាន្ត និងភ្លក្សរសជាតិដ៏ផ្អែមឆ្ងាញ់ក្នុងស្រុកមួយនេះផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Screenshot_20240617_144623.jpg)
បើតាមអាជ្ញាធរឃុំសំឡូតចាស់ និងឃុំស៊ុង នៃស្រុកសំឡូត បាននិយាយឲ្យដឹងប្រហាក់ប្រហែលគ្នាថា ស្ទើររាល់ចុងសប្តាហ៍ ភ្ញៀវក្នុងខេត្ត និងតាមបណ្តាខេត្តនានា បាននាំគ្នាមកលេងកម្សាន្តយ៉ាងកុះករ ជាពិសេសនៅក្នុងរដូវកាលកសិករប្រមូលផលផ្លែទុរេន។ ជាក់ស្ដែងកាលពីចុងសប្តាហ៍មុន ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃសៅរ្តិ៍ និងថ្ងៃអាទិត្យ ថ្ងៃទី១៥ និង១៦ មិថុនា គេឃើញមានភ្ញៀវទេសចរក្នុងស្រុកមកច្រើន ខ្លះមកពីតាមបណ្ដាខេត្តនានា តាមរយៈយានយន្តគ្រប់ប្រភេទឆ្ពោះទៅកាន់ស្រុកសំឡូតដែលជាស្រុកមួយល្បីល្បាញថា សម្បូរចម្ការទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងសម្បូររមណីយដ្ឋានធម្មជាតិ រហូតមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវក្នុងស្រុកផង។
លោក ចំរើន និងគ្នីគ្នាមកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាល់ចុងសប្តាហ៍ លោកតែងមកលេងកម្សាន្តក្នុងស្រុកសំឡូត នៅតាមរមនីយដ្ឋានដែលមានទឹកធ្លាក់ មិនដែលខកខាននោះទេ ពិសេសទស្សនាចម្ការទុរេនដ៏ធំល្វឹងល្វើយរបស់កសិករនៅទៅនោះ។ លោកបន្តថា “និយាយទៅ ឲ្យតែដល់រដូវប្រមូលផលផ្លែទុរេន គឺខ្ញុំ និងគ្រួសារមករាល់ចុងសប្តាហ៍ ហើយបើក្រៅពីរដូវប្រមូលផលទុរេន មួយខែខ្ញុំមកលេង២ដង ហើយផ្លែទុរេនឆ្នាំនេះ ខ្ញុំបានទិញផ្ញើអ្នកនៅផ្ទះបាន៤គីឡូក្រាម បើគិតពីតម្លៃ បើតាមខ្ញុំសង្កេត ដូចជាមិនថោកប៉ុន្មានទេ បើពិនិត្យលើបរិមាណនិងគុណភាព“។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Screenshot_20240617_144638.jpg)
ស្រដៀង និងការលើកឡើងពីលោកចំរើន ដែលជាអតិថិជនមកពីខេត្តបន្ទាយមានជ័យជាមួយគ្នា គឺកញ្ញា ចាន់ធូ បានលើកឡើងថា “មិនខុសគ្នាប៉ុន្មានទេ បើនិយាយពីតម្លៃវិញ វាប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរ បើផ្អែកលើគុណភាពផ្លែ តែរស់ជាតិនៅតែផ្អែមឆ្ងាញ់ ខ្ញុំទិញតែ២គីឡូក្រាមសម្រាប់យកទៅផ្ទះ“។
បើក្រឡេកទៅលើម្ចាស់ចម្ការនីមួយៗ បានត្អូញត្អែប្រហាក់ប្រហែលគ្នាប្រាប់អ្នកសារព័ត៌មានថា ផ្លែទុរេនឆ្នាំនេះលក់មិនបានថ្លៃទេ ចុះថោកខ្លាំងជាងឆ្នាំមុន ហើយទិន្នផលក៏ប្រមូលបានតិច ដោយសារខ្វះទឹកស្រោចស្រប។ កំពុងថ្លឹងលក់ផ្លែទុរេនឲ្យភ្ញៀវអ្នកស្រី សុម៉ាលី ជាម្ចាស់ចម្ការទុរេនបានថ្លែងថា “អត់បានថ្លៃទេឆ្នាំនេះ ១គីឡូក្រាមលក់បានចន្លោះពី១៥០០០ ទៅ១៨០០០រៀល ហើយឆ្នាំនេះខ្ញុំប្រមូលផលបានតិចជាងឆ្នាំកន្លងទៅ “។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Screenshot_20240617_144652.jpg)
បើតាមមន្ត្រីកសិកម្មខេត្ត លោក ហេង សិទ្ទ បានឲ្យដឹងថា តម្លៃដែលកសិករលើកឡើងនេះ គឺជាតម្លៃសម្រាប់( វ៉ៃអ៊ួ)ថ្លឹងលក់ចម្រុះ ទាំងតូចទាំងផ្លែធំ ចន្លោះពី១៥០០០-១៨០០០រៀល មិនម៉ែនជាតម្លៃជ្រើសទេ។ បើតម្លៃជ្រើសសម្រាប់ឆ្នាំមុន ផ្លែតូច១គីឡូក្រាមតម្លៃចន្លោះពី១៣០០០ ដល់ ១៤០០០រៀល ហើយបើផ្លែធំលក់១គីឡូក្រាមបានចន្លោះពី១៨០០០ដល់២មុឺនរៀល។ លោកថា “បើគិតពីតម្លៃប៉ុណ្នឹងខ្ញុំថាមិនថោកទេ ព្រោះតែទិន្នផលថយគុណភាព ដោយសារតែកត្តារាំងស្ងួតមិនបានផ្តល់ទឹកគ្រប់គ្រាន់ មិនមែនមកពីកត្តាទីផ្សារទេ បើធៀបនឹងប្រទេស មីយ៉ាន់ម៉ា នាំមកលក់នៅកម្ពុជា បាន១មុឺនរៀលប៉ុណ្ណោះ សម្រាប់ផ្លែទុរេន០៣គីឡូក្រាម អ៊ីចឹងស្មើនឹង១គីឡូក្រាមបានតែជាង៣០០០រៀលប៉ុណ្ណោះ ហើយទុរេនពីវៀតណាម ក៏តម្លៃទាបជាងយើងដែរ” ។ លោកបន្តថា សម្រាប់ក្នុងស្រុកសំឡូត មានផ្ទៃដីដាំដុះដំណាំ ទុរេន ចំនួន ៥៤៦ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៤១៤ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Screenshot_20240617_144644.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Screenshot_20240617_144711.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍