ព័ត៌មានជាតិ
សម្តេចធិបតី៖ កម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យ ពីរបបអាណានិគម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជានិងវៀតណាម ជាប្រទេសជិតខាងល្អ និងធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដែលនេះជាសច្ចភាពនៃប្រទេសទាំងពីរត្រូវយល់ឱ្យច្បាស់ជៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយដែលគ្មានមូលដ្ឋាននាំឱ្យមានជម្លោះកើតឡើងជាយថាហេតុ។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងពិធី អញ្ជើញជាអធិបតី “ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16” ។
សម្តេចធិបតី បានយកឱកាសនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា អ្នកសេ្នហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ទន្ទឹមនោះ សម្តេច មានប្រសាសន៍ថា យើងចងចាំជានិច្ចនូវការចូលរួមកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានចូលរួមជួយកម្ពុជាក្នុងបុព្ធហេតុរំដោះជាតិ។ សម្តេចគូសបញ្ជាក់ថា៖«ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដូចដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា វៀតណាម តែងតែបានលើកជារឿយៗ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដំណ្តើមឯករាជ្យ ពីរបបអាណានិគម»។
ក្នុងន័យនេះ សម្តេចក៏មិនភ្លេចប្រាប់ផងដែរថា ទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមដូចគ្នាក្នុងបុព្វហេតុរំដោះប្រទេស ដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍។
សម្តេចគូសបញ្ជាក់ថា៖« ដូចគ្នា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ធ្លាប់ជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការកសាងអភិវឌ្ឍន៍ប្រទេសផងដែរ។ នេះជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលប្រជាជននៃប្រទេសយើងទាំងពីរត្រូវយល់ឱ្យច្បាស់ដើម្បីចៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយណាមួយដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង»៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព