Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ណែនាំឲ្យមានការរៀបចំការប្រឡងបញ្ចប់ថ្នាក់ទី៦ ដើម្បីវាស់សមត្ថភាពសិស្សមុនចូលអនុវិទ្យាល័យ

បានផុស

នៅ


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានណែនាំឱ្យមន្ទីរអប់រំយុវជននិងកីឡា សហការជាមួយនាយកដ្ឋានបឋមសិក្សារៀបចំឱ្យមានការអនុវត្តតេស្តស្តង់ដាប្រចាំឆ្នាំ ជាពិសេសការប្រឡងបញ្ចប់នៅថ្នាក់ទី៦ដើម្បីវាស់សមត្ថភាពសិស្សមុនចូលរៀននៅកម្រិតអនុវិទ្យាល័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ខេត្តព្រៃវែង ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូកាលពីរសៀលថ្ងៃទី១៩មិថុនា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការប្រឡងថ្នាក់ទី៦ គឺជាគោលនយោបាយថ្មីរបស់ក្រសួង ដើម្បីពង្រឹងមូលដ្ឋានគ្រឹះពីក្រោមមក និងវាស់កម្រិតចំណេះដឹងខាងផ្នែកអំណាន គណិត វិទ្យាសាស្រ្ត និងភាសាបរទេស។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងការកែទម្រង់វិស័យអប់រំ ក្រសួងបានពង្រឹងគុណភាពអប់រំតាមរយៈការពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៤ និងបានពង្រីកការចូលរៀននៅមត្តេយ្យ និងបង្កើតមត្តេយ្យសិក្សាសហគមន៍ដែលត្រូវសម្រេចបានជាសាលាស្តង់ដា។ ក្នុងនោះនៅកម្រិតបឋមសិក្សា ក្រសួងបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូផងដែរ។ មន្ទីរអប់រំក៏ត្រូវបន្តសហការជាមួយនាយកដ្ឋានបឋមសិក្សា បង្កើនម៉ោងបន្ថែមអនុវត្តឱ្យបានពេញលេញនូវកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូងចាប់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។

លោកឧនាយករដ្ឋមន្ត្រីស្នើឱ្យមន្ទីរសហការគ្នាជាមួយនាយកដ្ឋានបឋមសិក្សាដើម្បីចុះពិនិត្យតាមដានការអនុវត្ត ក៏ដូចរៀបចំឱ្យមានការអនុវត្តតេស្តស្តង់ដាប្រចាំឆ្នាំ ជាពិសេសការប្រឡងបញ្ចប់នៅថ្នាក់ទី៦ព្រោះថាការប្រឡងថ្នាក់ទី៦
គឺជាគោលនយោបាយថ្មីរបស់ក្រសួង ដើម្បីពង្រឹងមូលដ្ឋានគ្រឹះពីក្រោមមក និងវាស់កម្រិតចំណេះដឹងខាងផ្នែកអំណាន គណិត វិទ្យាសាស្រ្ត និងភាសាបរទេស។ ចំណែកនៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំរៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ លើការអាន និងសរសេរ គណិតវិទ្យា និងមុខវិទ្យាសំខាន់ៗផ្សេងទៀត។ ប្រសិនបើតេស្តស្តង់ដាត្រូវចំណាយថវិកាច្រើន មិនចាំបាច់ធ្វើប្រចាំខែទេ អាចធ្វើប្រចាំត្រីមាស តែត្រូវមានផែនការបំប៉នសិស្សខ្សោយឱ្យបានច្បាស់លាស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម