Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថា នយោបាយឈ្នះឈ្នះនៅតែដើរតួសំខាន់​ដើម្បីទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា

បានផុស

នៅ

នយោបាយឈ្នះឈ្នះ នៅតែដើរតួនាទីយ៉ាង​សំខាន់​ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាការផ្ដល់ជំនឿចិត្តដល់ពលរដ្ឋមកលើរាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាព្រឹកថ្ងៃទី២០​ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីរម្លឹកខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះថា «នយោបាយឈ្នះឈ្នះ នៅតែដើរតួនាទីយ៉ាង​សំខាន់​ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូល ដ្ឋានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតទាំងសកល និងអសកល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន»

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រដើម្បីរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត។

ចលនាដែលដឹកនាំដោយសម្ដេចយតេជោ ក៏បានឈានទៅបង្កើតអង្គការចាត់តាំង​នយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ហើយឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាស្ថាពរនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរៀបរាប់បន្តទៀតថា ទោះបីជាប្រទេសជាតិត្រូវបានរំដោះក៏ពិតមែន តែសម្ដេចតេជោ បានខិតខំកសាងប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ការប៉ុនប៉ងវិល ត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជាទាំងស្រុង នាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ។

ដំណើរតស៊ូទាំងនេះហើយ ទើបឈានដល់ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម