Connect with us

ព័ត៌មានជាតិ

រោងចក្រ​សហគ្រាស​ជាង ១០០ បំពាក់​ប្រព័ន្ធ​តាម​ដាន​គុណភាព​ទឹក ​បញ្ចៀស​​បង្ហូរ​ទឹក​កខ្វក់​​ចូល​ទន្លេ​

បានផុស

នៅ

​រោងចក្រ​សហគ្រាស​ចំនួន ១០០ បាន​គាំទ្រ​និង​សន្យា​បំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹកស្វ័យប្រវត្តិ​ ដើម្បី​បញ្ចៀស​ការ​បង្ហូរ​​សំណល់​រាវ​កខ្វក់​ចេញ​ពី​រោងចក្រចូលទៅប្រភពទឹកមានទន្លេ ស្ទឹង បឹងបួ​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា រោងចក្រ​សហគ្រាស​ដែល​ងាយ​បង្ក​ហានិភ័យ បាន​គាំទ្រ​គម្រោង​បំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹក​ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​បរិស្ថានដែល​​ជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេ ដោយ​មានការ​លើក​ទឹកចិត្ត​ពី​ក្រសួង​បរិស្ថាន។

លោក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា បើ​តាម​សិក្សា​ មាន​រោងចក្រ​សហគ្រាស​ដែល​ងាយ​បង្ក​ហានិភ័យ​​មិន​តិច​ជាង​ ១០០០ ទេ ដែល​មាន​ការ​បង្ហូរ​សំណល់​រាវ​មាន​សាធាតតុពុល​​ចូល​ទៅ​ទន្លេ​ ស្ទឹង​បឹងបួ​ព្រែក។

យ៉ាងណាមិញ ទាក់ទង​ដំណើរការ​បំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹក​នេះ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា​ ត្រូវ​សិក្សា​បច្ចេកទេស​ឲ្យ​បាន​ហ្មត់ចត់ ធ្វើ​យ៉ាងណា​ឲ្យ​ការ​ចំណាយ​តិច​បំផុត​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

បើ​តាម​លោក​រដ្ឋមន្ត្រី ដំណើរការ​តេស្ត​សាកល្បង​ឧបករណ៍​បំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹកស្វ័យប្រវត្តិ​​ បាន​បញ្ចប់​ដោយ​ជោគជ័យ និង​ចាប់ផ្ដើមបំពាក់​តាម​បណ្ដា​រោងចក្រ​សហគ្រាស​នានាជា​បន្តបន្ទាប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រោមគំនិតផ្តួចផ្តើម​ពីរដ្ឋមន្រ្តី​​ក្រសួង​បរិស្ថាន ការបំពាក់ឧបករណ៍តាមដានគុណភាពទឹក​ស្វ័យប្រវត្តិនេះ ​នឹងជួយសម្រួលដល់ក្រុមការងារជំនាញ ដោយមិនទាមទារឱ្យ​មានការចុះអធិការកិច្ចជាប្រចាំនៅតាមរោងចក្រសហគ្រាសទៀតនោះទេ ខណៈ​ម្ចាស់រោងចក្រក៏មិនចាំបាច់ធ្វើរបាយការណ៍ជាប្រចាំជូនដល់ក្រសួងតាមតម្រូវការនីតិវិធីទៀតនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម