ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ចុះពង្រឹងបង្កើតសាលារៀនស្ដង់ដាគំរូ នៅខេត្តព្រៃវែង
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពង្រឹងបង្កើតសាលារៀនស្ដង់ដាគំរូ និងជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្តស្ដីទី បុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូទាំងអស់សរុបប្រមាណ ២៦១ នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង រួចមក តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខេត្តព្រៃវែងដែលសាលាចំនួន ៦ ត្រូវបានជ្រើសរើស និងសម្រេចជាសាលាស្ដង់ដាគំរូ។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មាន មុំទី១ គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង មុំទី៥ គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះវិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ។

ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត បញ្ចកោណឱ្យមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ នូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលរួមមាន៖ ១. លទ្ធផលការសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥. គណនេយ្យភាពរបស់សាលារៀន ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូ។

ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ បន្ថែមទៀតដើម្បីអនុវត្តក្នុងវិស័យអប់រំ ដោយផ្ដោតសំខាន់ទៅលើ ១. អភិបាលកិច្ចសាលារៀន ២. សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ ៣. សុខភាពសិក្សា និង៤. ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ។ ផ្អែកលើវិធានការគន្លឹះនេះ ក្រសួងក៏បានសម្រេចបញ្ចូលវិធានការគន្លឹះ នៃចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលទៅក្នុងសូចករស្តង់ដាទាំង៥ ផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញ ស្តង់ដាសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា។ សម្រាប់ការអប់រំនៅមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចឱ្យកុមារអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងការអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ នៅកម្រិតបឋមសិក្សា ក្រសួងបានយកចិត្តទុកដាក់ទៅលើការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យស្តង់ដាសាលារៀនគំរូ។ ចំណែកឯនៅកម្រិតមធ្យមសិក្សា លទ្ធផលសិក្សាសិស្សផ្ដោតសំខាន់លើការប្រឡងសញ្ញាបត្របឋមភូមិ។ បន្ថែមពីនេះក្រសួងបានវិនិយោគលើអគារសិក្សា សម្ភារឧបទេស និងបន្ដវិនិយោគទៅលើការលើកកម្ពស់គុណវឌ្ឍគ្រូ ដើម្បីសម្រេចបាននូវស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀនល្អ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ