ព័ត៌មានជាតិ
លោក លី ធុជ៖ ការរួមចំណែកពីវិស័យឯកជន ដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌ នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី “ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន” “Side Event: Private Sector Partnership Towards A Mine-Free World” ។

ក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនកម្ពុជា ក៏បានចូលរួមជាវាគ្មិនចែករំលែកនូវទស្សនៈវិស័យ និងទិដ្ឋភាពទូទៅរបស់ខ្លួន សម្រាប់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន លោក Gabriel Tan តំណាងមូលនិធិព្រីនស៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្ពុជាប្រចាំកម្ពុជា និងលោក Albert Tan អនុប្រធាន TAFTAC។
កិច្ចប្រជុំនេះ បានផ្តោតលើភាពជាដៃគូដ៏មានសក្ដានុពល និងអាចដោះស្រាយវិបត្តិមីនជាសកល ក៏ដូចជាបង្ហាញពីវិធីជាច្រើនដែលវិស័យឯកជនអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ នឹងផ្តល់ការយល់ដឹង និងយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការជំរុញភាពជាដៃគូដ៏រឹងមាំរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធការបោសសម្អាតមីនមនុស្សធម៌។

លោក លី ធុជ បានលើកឡើងថា គ្រាប់មីនបន្តគំរាមកំហែងដល់អាយុជីវិត រំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជាឧបសគ្គដ៏ធំធេងចំពោះសុខសន្តិភាពប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ ទោះបីជាមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ដែលធ្វើឡើងតាមរយៈសន្ធិសញ្ញាអន្តរជាតិ និងការផ្តួចផ្តើមការដោះមីនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានច្រើន និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅគ្រប់វិស័យ។

លោក លី ធុជ បន្តទៀតថា វិស័យឯកជនដែលមានធនធានច្រើន មានជំនាញ និងសមត្ថភាពច្នៃប្រឌិត គឺមិនអាចខ្វះបាននៅក្នុងបេសកកម្មនេះ។ ការរួមចំណែកពីវិស័យឯកជន នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ ការរួមចំណែកនេះ កំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីន និងសុខុមាលភាពសង្គម៕




-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង