Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មូលនិធិគន្ធបុប្ផាកម្ពុជា ២២ថ្ងៃ ទទួលបាន ២,៧២ លានដុល្លារ

បានផុស

នៅ

បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជានាយក ប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២២ថ្ងៃនេះ ប្រមូលបានថវិកា ២,៧២ លានដុល្លារ​ ពីសប្បុរសជនចំនួន ១៧ លាននាក់ នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង ក្នុង សន្និសីទសារព័ត៌មាន ផ្សព្វផ្សាយវឌ្ឍនភាព យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នាទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា សប្បុរសជនអាចបរិច្ចាកថវិការបស់ខ្លួនតាមចិត្តបាន ទោះបីក្រោម ១ ម៉ឺនរៀល ឬលើស ១ ម៉ឺនរៀលក៏បាន ហើយចំនួនអ្នកបរិច្ចាគថវិកា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នេះជាកាយវិកាយដ៏សំខាន់ក្នុងការចូលរួមចំណែកមនុស្សធម៌។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើនៅថ្ងៃទី២៨ ខែកក្កដា គ្រោងនឹងបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីនេះ មហាជនក៏នៅតែអាចបរិច្ចាគជួយ មន្ទីរពេទ្យគន្ធបុប្ផា បានរាល់ថ្ងៃផងដែរ។

ក្រសួងព័ត៌មានចូលរួមយ៉ាងសកម្មជាមួយអង្គភាពព័ត៌មានជាតិទូទាំងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះ តាំងតែពីមុនចាប់ផ្តើមយុទ្ធនាការឡើង តាមតួលេខប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មបែបមនុស្សធម៌នេះ ដែលបង្ហាញពីការចែករំលែកនូវថវិកា និងទឹកចិត្តរបស់ខ្លួនជាមួយកុមារកម្ពុជាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា មូលនិធិគន្ធបុប្ផាកម្ពុជា យកទៅប្រើប្រាស់ និងដំណើរការក្នុង មន្ទីរគន្ធបុប្ផាកម្ពុជា នៅទូទាំងប្រទេសកម្ពុជា របស់យើង ដោយមួយឆ្នាំៗបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មព្យាបាលថែទំាដល់កុមារកម្ពុជា ហើយតាមរយៈ មន្ទីរគន្ធបុប្ផាកម្ពុជា បានចូលរួមកាត់បន្ថយអាត្រា មរណភាពកុមារ ទារក និងមាតាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម