Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន រម្លឹកពីការលះបង់ដ៏មានតម្លៃ២លើករបស់សម្ដេច ដើម្បីរំដោះជាតិ និងសន្តិភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា កាលពី៤៧ឆ្នាំមុន ប្រទេសជាតិកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម សម្ដេចបានយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរនឹងការរស់រានមានជីវិតរបស់ប្រជាជនមួយប្រទេស ខណៈពេលនេះ សម្ដេចបានយកអំណាចទៅប្ដូរនឹងសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា តាមរយៈការផ្ទេរអំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលះបង់ដ៏មហិមា និងមានតម្លៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឆាកជីវិតរបស់សម្ដេចតេជោ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសខួប៧៤ឆ្នាំនៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីឈឺចាប់ និងនឹកឃើញដល់ដំណើរដែលសម្ដេចបានជួបប្រទះនៃការចាប់ផ្តើមពីចលនាតស៊ូឈានឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃនេះ សម្ដេចតេជោ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទោះពេលវេលាបានកន្លងហួស រយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»

សម្ដេចតេជោ បានចោទជាសំណួរមួយថា «ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមក នេះ?»។ សម្ដេចតេជោ បានរម្លឹកឡើងវិញនូវការលះបង់ដ៏មានតម្លៃបំផុតក្នុងនាមជាមេដឹកនាំចំនួន ២លើក គឺលើកទី១ សម្ដេចបានយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ លើកទី២នេះ គឺសម្ដេចតេជោ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។

ក្នុងន័យនេះ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៩ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម