Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី៨រដ្ឋសភា ជំរុញរដ្ឋបាលខេត្តព្រះសីហនុ បន្តលើកកម្ពស់វិស័យចំនួន ៤

បានផុស

នៅ

គណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យចំនួន៤ ឱ្យបានល្អប្រសើររួមមាន វិស័យសុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី ដើម្បីឆ្លើយតបទៅនឹងការរស់នៅប្រចាំថ្ងៃ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

ការជំរុញនេះ ធ្វើឡើងស្របពេលលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភា កាលពីថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូ ដើម្បីចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុករួមមាន ផ្នែកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ, លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។

លោក ស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឡោក ខេង បានឱ្យដឹងថា ការចុះពិនិត្យនេះ ក្នុងគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ លោក វង្ស ផាណាត បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ ដែលខេត្តសម្រេចបាននាពេលកន្លងមក ពិសេសទាក់ទងនឹងវិស័យក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨ ។
ក្នុងនោះរួមមាន ខេត្តមានមន្ទីរពេទ្យបង្អែក ចំនួន០១ មណ្ឌលសុខភាពចំនួន១៨ បុស្តិ៍សុខភាព ចំនួន០៥ កន្លែង និងមានមន្ត្រី ចំនួន៤៤៣នាក់ និងមានសេវាសុខាភិបាលឯកជន ចំនួន២៥៧កន្លែង ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ បានចំនួន១,២០០នាក់។
ចំពោះវិស័យសង្គមកិច្ចវិញ រដ្ឋបាលខេត្ត បានចុះឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ និងស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បានបង្កើតសមាគមមនុស្សវ័យចាស់គ្រប់ឃុំ-សង្កាត់ទាំង២៩ ផ្តល់ការប្រឹក្សាយោបល់ផ្លូវចិត្ត ច្បាប់ ករណីអំពើហិង្សាក្នុងគ្រួសារ និងរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ពិនិត្យ និងព្យាបាលភ្នែកតាមសហគមន៍ស្តីពីសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌។

ទោះជាយ៉ាងណា លោកថា៖«ខេត្តនៅតែជួបនឹងបញ្ហាប្រឈម កង្វះមន្ត្រីជំនាញ និងបច្ចេកទេស មូលនិធិសម្រាប់ការងារផ្សព្វផ្សាយ និងឧបករណ៍វេជ្ជសាស្រ្ត»។
ក្នុងឱកាសនោះ គណៈប្រតិភូ បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងស្នើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ ពង្រឹងការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លង សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន ៕

អត្ថបទ៖ ឡាយ​ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម