Connect with us

ព័ត៌មានជាតិ

​ឯកឧត្ដម​ ហ៊ុន ម៉ានិត​ អរគុណឥស្សរជន២រូប ដែល​អម​ដំណើរសម្ដេចតេជោ ចេញតស៊ូផ្តួលរំលំរបបប៉ុល ពត

បានផុស

នៅ

នៅចំថ្ងៃខួបអនុស្សាវរីយ៍ទី៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវជាកូនប្រុសទីរ៣បស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារអរគុណដល់បុរស២រូប ដែលបានរួមដំណើរជាមួយសម្ដេចតេជោ កាលពី៤៧ ឆ្នាំមុន ឆ្លងទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងកសាងកម្លាំង ដើម្បីឈានដល់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

រូបថត ឯកឧត្ដម ហ៊ុន ម៉ានិត​ បន្ទាប់មកវត្តឯកឧត្ដម  នុច ថន និងបន្ទាប់មកមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅកណ្ដាល និងបន្ទាប់មកឯកឧត្ដម   វ៉ា ប៉ោអ៊ាន និងវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានី នៅខាងស្ដាំបង្អស់។ រូបថត ដកស្រង់ពីគណនីហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានិត។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២០ ខែមិថុនា នេះ  កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគណនីហ្វេសប៊ុកដូច្នេះថា ៖«អរគុណអ៊ំទាំង២ដែលបានរួមដំណើរជាមួយពុកកាលពី៤៧ឆ្នាំមុន»។ ឯកឧត្ដម ហ៊ុន ម៉ានិត បានសរសេបែបនេះ ដោយភ្ជាប់ជាមួយរូបថតចំនួនពីរសន្លឹក ដោយក្នុងនោះមានរូបថតមួយសន្លឹក គឺមានវត្តមាន ​ឯកឧត្ដម ហ៊ុន ម៉ានិតផ្ទាល់ បន្ទាប់មកវត្តមាននាយឧត្តមសេនីយ៍ នុច ថន និងបន្ទាប់មកមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅកណ្ដាល និងបន្ទាប់មកមាន នាយឧត្តម​សេនីយ៍​​ វ៉ា ប៉ោអ៊ាន នៅខាងស្ដាំដៃសម្ដេច ហ៊ុន​ ម៉ាណែត និងវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានី កូនប្រុសទី៤របស់សម្ដេចតេជោនៅខាងស្ដាំបង្អស់។

កាលពី៤៧ឆ្នាំមុន ពោល គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧  វេលាម៉ោង ៩៖០០នាទីយប់ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយសមមិត្តចំនួន៤រូបរួមមាន សមមិត្ត នុច ថន សមមិត្ត វ៉ា ប៉ោអ៊ាន សមមិត្ត ញឹក ហួន(បច្ចុប្បន្នស្លាប់) និងសមមិត្ត សាន សាញ់(បច្ចុប្បន្នស្លាប់) បានធ្វើដំណើរដោយថ្មើរជើងចាកចេញពីភូមិសាស្ត្រតំបន់អាងដាច់ត្រពាំងថ្ពរ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ចម្ការមីន គេចពីកងទ័ពខ្មែរក្រហម ដែលជាដំណើរប្រថុយជីវិតខ្លាំង ឆ្ពោះទៅប្រទេសវៀតណាម  ដើម្បីស្វែងរកជំនួយ ខ្ចីដីវៀតណាមបង្កើតកងទ័ព សម្រាប់ផ្ដួលរំលំរបបខ្មែរក្រហម។

តាមអត្ថន័យនៃរូបថត និងសំណេរដែលឯកឧត្ដម ហ៊ុន ម៉ានិត​ បានបង្ហោះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ  គេអាចដឹងបានថា ឯកឧត្ដម ហ៊ុន ម៉ានិត អរគុណដល់សមមិត្ត នុច ថន និងសមមិត្ត វ៉ា ប៉ោអ៊ាន ក្នុងចំណោមយុទ្ធជនទាំង៤ ដែលប្រថុយជីវិត ធ្វើដំណើរតាមសម្ដេចតេជោ ឆ្លងចូលទៅប្រទេសវៀតណាម ដើម្បីកសាងកម្លាំងទ័ពសម្រាប់ផ្ដួលរំលំរបបប៉ុល ពត។

គួរឱ្យដឹងថា  កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដល់ លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម