ព័ត៌មានជាតិ
នាយកអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច មកស្វែងយល់អំពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា
លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការWHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២០មិថុនា លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូព្យូកាឡា បានធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យកាល់ម៉ែតដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកសាស្ត្រាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួង ក៏ដូច
ជាថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យកាល់ម៉ែត ជាច្រើនរូបផងដែរ។
លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា និងគណៈប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចការផ្តល់សេវាសុខាភិបាល នៅតាមផ្នែកមួយចំនួនដូចជា សេវាពិគ្រោះជំងឺក្រៅផ្នែកប្រដាប់រំលាយ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវិទ្យុសាស្ត្រ និងផ្នែកជំងឺមហារីកជាដើម។
លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា បានសម្តែងនូវក្តីរីករាយ និងបានកោតសរសើរខ្ពស់អំពីប្រវត្តិនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ និងវឌ្ឍនភាពទៅលើវិស័យសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលវឌ្ឍនភាពរបស់មន្ទីរពេទ្យផ្ទាល់ ក៏ដូចជាក្រោមការដឹកនាំដោយក្រសួងសុខាភិបាលផងដែរ។បន្ថែមពីនេះផងដែរ លោកវេជ្ជបណ្ឌិត បានប្តេជ្ញាក្នុងការចូលរួមចំណែកគាំទ្រដល់ប្រព័ន្ធសុខាភិបាលតាមរយៈយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោកសម្រាប់ឆ្នាំ២០២៥-២០២៨។
លោកសាស្ត្រាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត
បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់គណៈប្រតិភូអង្គការសុខភាពពិភពលោកដែលការប្តេជ្ញាចិត្តខ្ពស់ លើកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល
ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ