Connect with us

ព័ត៌មានជាតិ

បើមិនប្រែប្រួល ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី ១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តិទៅនៅខែកក្កដា ខាងមុខនេះ

បានផុស

នៅ

ក្រោយ​ពី​បាន​សិក្សា និង​រៀបចំ​ការងារ​បច្ចេកទេស​ជាច្រើន​ដំណាក់កាល​រួចមក ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា ត្រូវ​បាន​កំណត់​នៅ​ខែ​កក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព និង​តម្រង់​ទិស​ការងារ​បន្ថែម ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​រសៀល​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២៤ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​បឋមសិក្សា​ជា​ច្រើន​រូប។

កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ធ្វើ​របាយ​ការណ៍​ពី​ក្រុម​ការងារ​បច្ចេកទេស រួម​ជាមួយ​ការ​ពិភាក្សា​ពី​ទិដ្ឋភាព​នានា ដើម្បី​ឱ្យ​ការ​ប្រឡងប្រជែង​ប្រព្រឹត្ត​ទៅ​កាន់តែ​ល្អ​ប្រសើរ ស្រប​តាម​និយាម​ដែល​បាន​ដាក់​ចេញ និង​ស្រប​តាម​គោលការណ៍​ធ្លាប់​អនុវត្ត​កន្លងមក។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ឡើង​ថា បេក្ខជន​ចំនួន ៤,០៤១ នាក់ ឬ ស្មើ​បី​ដង នៃ​ចំនួន​ដែល​ត្រូវ​ជ្រើសរើស​ជាប់​ស្ថាពរ​ចុងក្រោយ (១,៣៤៧ នាក់) នឹង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ប្រឡង​លើក​ទី ១ ដើម្បី​ជ្រើស​សម្រាំង​បេក្ខជន​ចេញពី​បេក្ខជន​ដែល​មាន​សិទ្ធ​ប្រឡង​ចំនួន​សរុប ៣៨,១៦៨ នាក់។

តាម​ការ​គ្រោងទុក អង្គប្រជុំ​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​ប្រឡង​នៅ​ថ្ងៃ​ទី ១៣-១៤ និង ថ្ងៃ​ទី ២០-២១ ខែ​កក្កដា ឆ្នាំ ២០២៤ តាម​មណ្ឌល​ប្រឡង​ផ្សេងៗ គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៥១ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម