Connect with us

ព័ត៌មានជាតិ

អង្គការរ៉ូតារីក្លឹបផ្តល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច(EMR) ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

បានផុស

នៅ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គររ៉ូតារីក្លឹប បានប្រគល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះក្រោមអធិបតីភាពរបស់លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក MIKIO YANAGIMOTO ប្រធានក្លឹប Moriguchi Everning រួមទាំង សមាជិកគណៈកម្មាធិការសាខា អាជ្ញាធរក្រុង អង្គការរ៉ូតារីក្លឹបអង្គរ និង ក្រុមគ្រូពេទ្យ ប្រមាណជា ៩០នាក់ចូលរួម ។

លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានគ្រែ៤៧០ មានអ្នកជំងឺសម្រាកជាមធ្យមពី៤០០-៥៥០ក្នុងមួយថ្ងៃ មានអ្នកជំងឺពិគ្រោះជាមធ្យម៤៥០-៥០០នាក់ក្នុងមួយថ្ងៃ មានការវះកាត់ធំជាមធ្យមពី៣០-៤០ក្នុងថ្ងៃ ហើយអ្នកជំងឺទាំងនេះមានមកពីតាមបណ្តាខេត្តផ្សេងៗ ។

លោក Mikio Yanagimoto, ប្រធានក្លឹប Moriguchi Everning និង បានថ្លែងថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយ សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ។ ហើយប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលព្យាបាលអ្នកជម្ងឺជាងរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដើម្បីជំនួសកំណត់ត្រាវេជ្ជសាស្ត្រដែលសរសេរដោយដៃបច្ចុប្បន្ន ហើយការកែប្រែក្លាយគុណភាពនៃប្រព័ន្ធគ្រប់គ្រងការពិគ្រោះអ្នកជំងឺ នឹងធ្វើឱ្យសេវាវេជ្ជសាស្ត្រប្រសើរឡើងយ៉ាងខ្លាំង។

លោកស្រី ទុយ ជិ  ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហម ខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក(EMR)នេះ ពិតជាបានរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលក្នុងខេត្តសៀមរាបមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការផ្តល់សេវាសុខភាពជូន ប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងមានគុណភាព នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សម្រាប់លោកស្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ការបំពាក់គ្រឿងឧបករណ៍ទំនើបៗ។  

មួយវិញទៀត ការបំពេញកាតព្វកិច្ចផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់របស់ មន្ត្រីសុខាភិបាល គ្រប់រូប ដែលបានធ្វើឱ្យមានការកើនឡើងនូវគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តចំពោះសេវាសាធារណៈ ដូចដែលបានឃើញស្រាប់គឺមាន ប្រជាពលរដ្ឋមកទទួលសេវាយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ជាមួយនេះដែរ ដើម្បីឲ្យការគ្រប់គ្រង និងការប្រតិបត្តិការផ្តល់សេវារឹតតែមានប្រសិទ្ធភាព លោកស្រី បានជំរុញឱ្យ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សូមមេត្តាខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត គឺត្រូវបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ក្នុងការបន្តលើកកំពស់វិស័យសុខាភិបាល និងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ។

លោកស្រីបន្ថែមថា សូមបន្តយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាលជម្ងឺឲ្យអស់ពីលទ្ធភាព គ្មានការរើសអើង ជាពិសេសបងប្អូនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ និង បន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដើម្បីបង្កើនកម្រឹតសមត្ថភាពខិតកាន់តែជិតទៅនឹងតម្រូវការផ្នែកសុខភាព ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធ៌មវិជ្ជាជីវៈ មានឥរិយាបទនិងសំដីសំដៅសមរម្យ រួសរាយ រាក់ទាក់ ឲ្យសក្តិសមជាទេវតាពិតប្រាកដ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង ។ នៅក្នុងឱកាសនោះដែរ លោកស្រី ទុយ ជិ  ប្រាក់សោភ័ណ បានផ្តល់អង្ករដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលចំនួន១០០នាក់ផងដែរ៕

                                                                                         

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម