ព័ត៌មានជាតិ
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវរកឃើញថា ឈ្មួញមួយចំនួនបាននាំចូលផ្លែទុរេនពីប្រទេសជិតខាង យកមកជ្រលក់ថ្នាំម្យ៉ាង ហើយដាក់លក់លើទីផ្សារកម្ពុជា ដោយបន្លំថាជាផ្លែទុរេនដែលដាំដុះនៅក្នុងស្រុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក.ប.ប ដែលចេញនៅថ្ងៃទី២១ ខែមិថុនា នេះ។

ការស្រាវជ្រាវរបស់ “ក.ប.ប.” ធ្វើឡើងនៅក្រោយពេលសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបាន ប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានដូច្នេះ លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាឱ្យមន្ត្រីជំនាញនៃ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។
តាម ក.ប.ប ក្នុងពេលចុះស្រាវជ្រាវ មន្ត្រីជំនាញបានសាកសួរឈ្មួញរលក់ផ្លែទុរេន ហើយអ្នកទាំងនោះបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ។ ផ្ទុយពីចម្លើយរបស់ឈ្មួញ ក.ប.ប បានឱ្យដឹងថា តាមការស្រាវជ្រាវ គឺមានផ្លែទុរេនមួយចំនួនដែលកំពុងដាក់លក់លើទីផ្សារ គឺនាំចូលពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។
ជុំវិញការលក់ផ្លែទុរេនជ្រលក់ថ្នាំបន្លំថាទុរេនក្នុងស្រុករបស់ឈ្មួញ បែបនេះ ក.ប.ប. បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងត្រូវប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។

ក្នុងករណីពលរដ្ឋជួបប្រទះ ឬសង្ស័យថាមានការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព ពលរដ្ឋអាចផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងពាណិជ្ជកម្មតាមខ្សែទូរស័ព្ទលេខ ០៩២ ៨៣០ ៨៥៦ ឬបណ្ដាញទំនាក់ទំនងរបស់ ក.ប.ប៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង