ព័ត៌មានជាតិ
ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង
យ៉ាងហោចណាស់មានផ្ទៃដីដំណាំកសិកម្មប្រមាណជិត ១ ម៉ឺន ៤ ពាន់ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១០ កំពុងរងផលប៉ះពាល់ និងធ្វើឱ្យខូចខាតដោយសារដង្កូវហ្វូង។ ក្នុងចំណោមផ្ទៃដីកសិកម្មដែលរងការវាយប្រហារពីសត្វដង្កូវហ្វូងមានដំណាំស្រូវ ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំផ្សេងៗទៀត។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ករណីផ្ទុះរាលដាលសត្វដង្កូវហ្វូងនេះ គឺនៅអាចគ្រប់គ្រងបាន មិនមានលក្ខណៈទ្រង់ទ្រាយធំនោះទេ ខណៈមន្ត្រីចាប់តាំងពីថ្នាក់ជាតិ និងមូលដ្ឋានកំពុងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ផ្ទៃដីដំណាំកសិកម្មដែលមានដំណាំស្រូវ និងដំណាំឧស្សាហកម្មផ្សេងៗ ចំនួន ១,៣ ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន ១០ ដែលមានខេត្តតាកែវ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត បានរងផលប៉ះពាល់ និងខូចខាតពីការវាយប្រហារសត្វដង្កូវហ្វូង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា