ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ
ចាប់ពីដើមខែមករា មកដល់ថ្ងៃទី២១ ខែមិថុនា នៃឆ្នាំ២០២៤ នេះ ឧកញ៉ា អ្នកឧកញ៉ា ចំនួន៤នាក់ ត្រូវប្រមុខរដ្ឋស្ដីទី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ បន្ទាប់ពីអ្នកទាំង៤ មានបញ្ហាជាមួយពលរដ្ឋ ដូចជារឿងរ៉ាវលក់ ទិញដីធ្លី ការបោកប្រាស់ក្រោមរូបភាពដាក់លុយវិនិយោគ និងការប្រើប្រាស់អាវុធបាញ់ប្រហារលើពលរដ្ឋ។
ឧកញ៉ា និងអ្នកឧកញ៉ា ទាំង៤ មានដូចជា ទី១ ឧកញ៉ា ឡេង ចាន់ណា, ទី២ អ្នកឧកញ៉ា ហ៊ី គឹមហុង, ទី៣ ឧកញ៉ា ជា សារ៉ន និងទី៤ ឧកញ៉ា ស្រី ស៊ីណា។
ឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ការបញ្ចប់គោរមងារនេះ កើតឡើងនៅក្រោយពេលដែល អ្នកស្រី ឡេង ចាន់ណា ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការ បានសម្រេចឃុំខ្លួន ព្រោះអ្នកស្រី ឡេង ចាន់ណា ពាក់ព័ន្ធនឹងរឿងរ៉ាវបោកលុយ ពលរដ្ឋខេត្តសៀមរាបរាប់លានដុល្លារ។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ជា សារ៉ន។ ការបញ្ចប់គោរមងារនេះ គឺនៅក្រោយពេលដែល លោក ជា សារ៉ន និងបក្សពួកឆបោកទឹកប្រាក់ពលរដ្ឋសរុបចំនួនជិត៤០លានដុល្លារ និងហើយត្រូវតុលារសម្រចចោទពីបទឆបោកពលរដ្ឋ។
ក្នុងថ្ងៃទី១១ ខែមេសាដដែល ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ អ្នកឧកញ៉ា ហ៊ី គឹមហុង។ ការបញ្ចប់គោរមងារនេះ គឺក្រោយពេលដែលលោក ហ៊ី គឹមហ៊ុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់ពលរដ្ឋរឿងទិញលក់អចលនទ្រព្យ និងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ពេលសមត្ថកិច្ចចុះអនុវត្តដីការ ក្រុមអង្គរក្សរបស់បុគ្គលនេះ រារាំង និងប្រើអំពើហិង្សាលើសមត្ថកិច្ច។
ឧកញ៉ា ស្រី ស៊ីណា ត្រូវបានព្រះរាជា ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ការបញ្ចប់គោរមងារ កើតឡើងភ្លាមៗ ពោលគឺត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្រោយជនដៃដល់ ស្រី ស៊ីណា ប្រើប្រាស់អាវុធបាញ់ស្រោចទៅលើមនុស្ស៤នាក់ បណ្ដាលឱ្យស្លាប់មនុស្ស២នាក់ និង២នាក់ទៀតរងរបួសស្រាល ធ្ងន់។
តាមព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាត្រា២៣ ចែងថា គោរមងារឧកញ៉ា អាចត្រូវបានបញ្ចប់ នៅក្នុងករណីដូចជា គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ា ដោយស្ម័គ្រចិត្ត, គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ, គោរមវន្តត្រូវផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ, គោរមវន្តមិនគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគិតិយុទ្ធនានារបស់កម្ពុជា មិនប្រកាប់ខ្ជាប់សីលធម៌ល្អ ប្រកបរបរមិនស្របច្បាប់ ធ្វើសកម្មភាពប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា, និងត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងាឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ៕
អត្ថបទ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី