ព័ត៌មានជាតិ
លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ ចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ
លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លើកឡើងថា កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។ លោកស្រី បានលើកឡើងបែបនេះ ក្នុងពិធីបំពាក់កន្សែងយុវជកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក សូរ ប្លាតុង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង បានលើកឡើងអំពីសកម្មភាព លទ្ធផលដែលក្រុមយុវជនកាកបាទក្រហមកម្ពុជា បានអនុវត្តកន្លងគួរឱ្យកត់សម្គាល់។ ក្នុងនោះ ពួកគេបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និងធ្វើអនាម័យ បរិស្ថាន តាមដងផ្លូវទីសាធារណៈ តាមរយៈការចែកស្បៀងអាហារដល់គ្រួសារក្រីក្រ និងរងគ្រោះហានីភ័យផ្សេងៗ និងចូលរួមផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើការ គោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀងទៀតផង។
ចំណែក លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ពិសេសយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រី បានបន្តថា ការបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង ២០៣នាក់ នាពេលនេះ បានបង្ហាញអំពីអ្នកបន្តវេន ក្នុងសកម្មភាពមនុស្សធម៌របស់យុវជន ជាទំពាំងស្នងឫស្សី ជាពិសេស ជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌។

ជាមួយគ្នានោះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម”។
លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ ក៏បានលើកសរសើផងដែរ ចំពោះយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាប នៅពេលជួបនូវវិបត្តិជម្ងឺកូវីដ១៩ កន្លងមក ដែលបានដឹកនាំយកនូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង។

ទន្ទឹមនោះ លោកស្រី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្មភាពក្នុងស្រទាប់យុវវ័យ ផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាឱ្យបានទូលំទូលាយ ចូលរួមពលកម្មសម្អាតបរិស្ថានក្នុងវិទ្យាល័យ និងទីសាធារណៈ។ ជាពិសេស ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ