ព័ត៌មានជាតិ
អ្នករត់កង់បី មានលំនៅ នៅច្បារអំពៅ ឆ្លងកូវីដ ១៩ បានទៅចូលរួមកម្មវិធីឡើងផ្ទះនៅត្បូងឃ្មុំ
បុរសអ្នករត់កង់បី Pass app ម្នាក់ មានវិរុសកូវីដ ១៩ នៅថ្ងៃ ២៧ កុម្ភៈ ២០២១ តាមការបញ្ជាក់ពីក្រសួងសុខាភិបាល។

បុរសនេះមានលំនៅនៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ កាលពីថ្ងៃ ១៧ កុម្ភៈជនរងគ្រោះបានធ្វើដំណើរទៅពិធីឡើងគេហដ្ឋាននៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្រោយការស្រាវជ្រាវ បានពាក់ព័ន្ធមនុស្សជាច្រើននាក់រួមមាន៖
-ក្រុមគ្រួសារ ឪពុកម្តាយកូន ចំនួន ០៣ នាក់ (ប្រុស ០១ ស្រី ០២ នាក់) រស់នៅនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
-អ្នករួមតុ ចំនួន ០៧ នាក់ (ប្រុស) នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
-ប្រជាពលរដ្ឋ ០៣ នាក់ (ប្រុស ០១ ស្រី ០២នាក់) រស់នៅភូមិ ៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
-ម្ចាស់កម្មវិធីចំនួន ០៤ នាក់ (ប្រុស ០៣ ស្រី ០១ នាក់) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកដែលបានចូលរួមកម្មវិធីឡើងគេហដ្ឋាននៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ ដោយសារក្នុងកម្មវិធីនេះមានបុរសម្នាក់អ្នករត់ Pass App បានចូលរួម។
ជាមួយគ្នានេះ អ្នកដែលប៉ះពាល់ដោយប្រយោល បើមានអការៈដូចជាក្អក ហូរសំបោរ ឈឺបំពង់ក ឬរោគសញ្ញាសង្ស័យ សូមទៅពិនិត្យមន្ទីរសុខាភិបាលដែលនៅជិតបំផុត៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?