ព័ត៌មានជាតិ
លោក ហេង សួរ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីនៃអនុស្សរណៈលើការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដែលបានដើរតួនាទីបំពេញបន្ថែមយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងបង្កើននូវអត្រាអនុលោមភាពការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលតែងតែចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងILO-BFC តាំងពីដើមរហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យអំពីវឌ្ឍនភាព និងប្រសិទ្ធភាពការងារនៃការអនុវត្តគម្រោង ILO-BFC នៅកម្ពុជាដើម្បីបន្តជំរុញ និងលើកកម្ពស់អនុលោមភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា៕






-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?