ព័ត៌មានជាតិ
ពលរដ្ឋភូមិទឹកចេញសំណូមពរអាជ្ញាធរជួយជួសជុលស្ពានឈើមួយកន្លែងដែលទ្រុឌទ្រោមខ្លាំង
ស្ពានឈើមួយកន្លែងដែលមានបណ្ដោយប្រវែង១០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំក្បាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងពេលនេះបានរងការបែកបាក់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋដឹកកសិផលចេញចូលជួបការលំបាក ហេតុនេះពួកគាត់សំណូមពរដល់អាជ្ញាធរ ឃុំស្រុក និងខេត្ត មេត្តាជួយជួសជុលស្ពាននៅខាងលើនេះឱ្យពួកគាត់ដោយសេចក្តីអនុគ្រោះផង។

លោក ឡែម ឈិន មេភូមិទឹកចេញនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិយាយឲ្យដឹងថា ស្ពានឈើមួយកន្លែងនេះបានរងការខូចខាតជាយូរមកហើយ ដែលពេលនេះកាន់តែមានសភាពទ្រុឌ ទ្រោមកាន់តែខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំជួបការលំបាកក្នុងពេលដឹកកសិផលដែលផលិតបាននៅតាមស្រែចម្ការដឹកយកទៅលក់នៅទីផ្សារ ។ មិនតែប៉ុណ្ណោះនៅក្នុងរដូវវស្សាពេលភ្លៀងខ្លាំងក៏ត្រូវទឹកជំនន់ធ្លាក់ចុះពីលើភ្នំហូរលិចជាញឹកញាប់ផងដែរ ហេតុដូចនេះលោកនិងប្រជាពលរដ្ឋនៅក្នុងភូមិសូមសំណូមពរ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ មេត្តាជួយជួសជុលស្ពានឈើខាងលើនេះជូនប្រជាពលរដ្ឋដោយអនុគ្រោះផងចុះ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទឹកចេញក៏បានឱ្យដឹងទៀតថា នៅតំបន់ភូមិទឹកចេញនេះគឺជាភូមិដែលមានទីតាំងជាប់នឹងជើងភ្នំឱរ៉ាល់ ហើយផ្លូវលំនៅក្នុងតំបន់នេះក៏មានការខូចខាតដោយអន្លើៗជាច្រើនកន្លែងផងដែរ ជាហេតុនៅរដូវវស្សាពេលមានភ្លៀងធ្លាក់មក ប្រជាពលរដ្ឋធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង។
ដោយឡែកចំណុចស្ពានឈើខាងលើនេះ ពេលភ្លៀងធំម្ដងៗត្រូវទឹកជន់លិចប្រមាណ១០០ម៉ែត្រខាងកើតស្ពាននេះ ធ្វើឲ្យចរាចរណ៍ទៅមកត្រូវកកស្ទះ។ ហេតុនេះប្រជាពលរដ្ឋស្នើសុំអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធជួយជួសជុលស្ពាននៅចំណុចខាងលើនេះផង ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ






-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង