Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

បានផុស

នៅ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖០០នាទី មានបុរសវ័យចំណាស់ម្នាក់ អាយុ ៥០ឆ្នាំ ត្រូវបានសត្វថ្លែនមួយក្បាលខាំបណ្តាលឱ្យស្លាប់ ក្រោយពីបានដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាព។ នេះបើតាមការឱ្យដឹងពី អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការដ៍ចម្លែកមួយនេះ បានកើតឡើងនៅត្រង់ចំណុច ៣៦គ្រួសារ ស្ថិត​នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះដែលបានស្លាប់ដោយសាសត្វថ្លែនខាំមាន ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករមានទីកន្លែងកំណើតរស់នៅ ភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ទីលំ​នៅបច្ចុប្បន្ន រស់នៅចំណុច ៣៦គ្រួសារ ស្ថិតនៅភូមិស្រែពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី។

តាមការបំភ្លឺពីប្រពន្ធសពជនរងគ្រោះ​​​​​​​​​​​​​​ ឈ្មោះ សួន មិត អាយុ ៤៧ឆ្នាំ ដែលរស់នៅជាមួយគ្នានៅចំណុចកន្លែងកើត​ហេតុ​ខាងលើ បានបញ្ជក់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលប្ដីរបស់គាត់ស្លាប់ នៅមុនពេលកើត​ហេតុ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩៖០០នាទីយប់គាត់ និងប្តីដែលជាជនរងគ្រោះបានដេកសម្រាកនៅលើផ្ទះរបស់គាត់ និងកូនៗចំនួន ៣នាក់ ទៀតនៅក្នុងមុងជាមួយគ្នា។ លុះដល់ម៉ោង ២៤៖០០ នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី២១ ខែ​មិថុ​នា ឆ្នាំ២០២៤ ប្ដីរបស់គាត់បានស្រែកហៅឱ្យគាត់យកកូនៗ របស់គាត់ចេញពីមុងពេលនោះគាត់ស្មានថាប្ដីរបស់គាត់ត្រូវសត្វពស់ចឹកពេលនោះគាត់ក៏រកមើលសត្វពស់ តែរកមើលមិនឃើញ ឃើញតែសត្វថ្លែន ១ក្បាល នៅកន្លែងនោះ។ ភ្លាមនោះបុរសជាដែលជាជនរងគ្រោះគាត់ក៏បានវាយសត្វថ្លែននោះ តែវាយមិនត្រូវសត្វថ្លែននោះក៏បានជ្រុះទៅដីបាត់ទៅ។

រូបតំណាង

ក្រោយពេលដែលថ្លែនសត្វថ្លែននោះ បានខាំក្នុងរយៈប្រហែល ១ម៉ោង ប្ដីរបស់​គាត់មាន អាការៈចុកទ្រូង និងរឹងថ្គាម រហូត​ដល់ម៉ោង ០៣៖០០នាទី ទាបភ្លឺ ប្ដីគាត់មានអាការៈធ្ងន់ធ្ងរទៅៗដោយរឹងថ្គាមនិយាយពុំកើត និងបែកពពុះមាត់ រហូតដល់ម៉ោង ០៥៖០០នាទីព្រឹក ទើបមានអ្នកជិតខាងជួយជូនប្ដីគាត់យកទៅសង្គ្រោះ នៅមណ្ឌលសុខភាពនៅកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រហូត​ដល់ម៉ោង ០៨៖០០នាទី គាត់បានទទួលដំណឹងពី ឈ្មោះ យ៉ង់ លីន ដែលជាអ្នកជូនប្ដីគាត់​ទៅនោះថាប្ដីរបស់គាត់បានស្លាប់បាត់បង់​ជីវិតបាត់ទៅហើយ។

តាមការពិនិត្យលើសាកសពដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត និងកម្លាំងប៉ុស្ដិ៍នគរបាលស្រែព្រះបានធ្វើកោសលវិច្ឆ័យទៅលើដងខ្លួននៃសពជនរងគ្រោះ និងបានសន្និដ្ឋានថា ឈ្មោះ កង អ៊ីន ភេទប្រុស អាយុ ៥០ឆ្នាំ ពិតជាស្លាប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន មិនមែនពាក់ព័ន្ធក្នុងអំពើឃាតកម្មឡើយ។ ក្រោយពីបានពិនិត្យទៅលើដងខ្លួនសាកសពចប់សពគ្រប់ រួចមកកម្លាំងសមត្ថកិច្ចបានធ្វើការប្រគល់សាកសពឱ្យទៅ ក្រុមគ្រួសារសពយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋានរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

សេដ្ឋកិច្ច២២ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម