Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

បានផុស

នៅ

ក្រសួងសុខាភិបាល បានរៀបចំ​ការត្រួតពិនិត្យ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកមូត្រ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ចូលរួម​ធ្វើតេស្ត​រហ័ស​ស្វែងរក​សារធាតុ​ញៀន​កាលពី​ថ្ងៃទី ​២១​ មិថុនា លោក​សាស្ត្រាចារ្យ​ ឈាង ​រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​លើកឡើងថា មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់ នៃ​ក្រសួងសុខាភិបាល ត្រូវមាន​កាតព្វកិច្ច​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ទាំងអស់គ្នា ស្របតាម​បទបញ្ជា​លេខ ០១ បប ចុះ​ថ្ងៃទី ​២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការ​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

លោក​រដ្ឋមន្ត្រី បាន​បន្តថា​ ការរៀបចំ​ធ្វើតេស្ត​រហ័ស​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកមូត្រ​នេះ ដើម្បី​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព ​នៃ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែលជា​អាទិភាព​នយោបាយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការលើកកម្ពស់​ជំនឿ​ទុកចិត្ត ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ​នៅក្នុង​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ។

គួរ​បញ្ជាក់ថា ​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​នេះ​ឆ្លើយតប​តាម​បទបញ្ជា​របស់​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្តីពី​ការ​ដាក់ចេញ​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ក្នុងនោះ ​សម្តេច​ធិបតី​ បាន​ណែនាំ​ឱ្យ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ជាប្រចាំ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ ​និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា ដែល​ស្ថិតក្រោម​ឱវាទ​របស់ខ្លួន​លើ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ​ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់។

គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​បញ្ចប់​មុខតំណែង ​និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ ដោយ​គ្មាន​ការលើកលែង​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ណា​ដែល​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់៕

អត្ថបទ​ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម