Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក នេត្រ ភក្ត្រា ស្នើអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកផលិតមាតិកា និង MMO បញ្ឈប់ការផ្សាយវីដេអូដែលជនត្រូវចោទ ស្រី ស៊ីណា បាញ់ស្រោចលើជនរងគ្រោះកាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ព្រោះរូបភាពនេះ ជារូបភាពដ៏ឃោរឃៅ និងប៉ះពាល់ដល់ផ្លូវចិត្តក្រុមគ្រួសារនៃសព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា ស្នើដូច្នេះ បន្ទាប់មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយបន្ត។

តាមសំណេរនៅរាត្រីថ្ងៃទី២២ ខែមិថុនា លោក រដ្ឋមន្ត្រីសរសេរដូច្នេះ ៖«ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន»

ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏ស្នើអ្នកសារព័ត៌មានឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូ ដែលបង្ហាញពីសកម្មភាព អតីត ឧកញ៉ា ចូលទៅបាញ់ជនរងគ្រោះ។


តាមលោក នេត្រ ភក្រ្តា ដែលអតីតអ្នកសារព័ត៌មាន ការផ្សព្វផ្សាយពីវីដេអូជនត្រូវចោទ​ ស្រី ស៊ីណា បាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះ ជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ។

តាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន  ការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ហេតុដូច្នេះ លោករដ្ឋមន្ត្រី អំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។

មិនខុសពីការលើកឡើងរបស់លោក នេត្រ ភក្ត្រា ឡើយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏ចាត់ទុកសកម្មភាពផ្សព្វផ្សាយពីវីដេអូជនត្រូវចោទ​ ស្រី ស៊ីណា បាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះ គឺកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ ហើយការផ្សព្វផ្សាយវីដេអូនេះគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

គួរឱ្យដឹងថា​ នៅរសៀលថ្ងៃទី២២ ខែមិថុនា នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើជនដៃដល់ ស្រី ស៊ីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម