Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ថា រដ្ឋាភិបាលថ្មីផ្តោតអាទិភាពលើការពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្ស

បានផុស

នៅ

ការវិនិយោគលើវិស័យអប់រំ បានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការនៃការកសាងធនធានមនុស្ស។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតជាអាទិភាពទៅលើការពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការវិនិយោគលើវិស័យអប់រំ ខណៈដែលវិស័យមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការកសាងធនធានមនុស្សសម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពទៅលើការពង្រឹងគុណភាពអប់រំ បន្តកែទម្រង់សាលារៀនដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន បន្តលើកកម្ពស់ជីវភាព និងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត បន្តលើកកម្ពស់ការអប់រំតាមបែបឌីជីថល ការលើកកម្ពស់សុខភាពការសិក្សា និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិស្សិតក្រីក្រ និងងាយរងគ្រោះ ព្រមទាំងការលើកកម្ពស់វិស័យកីឡាភ្ជាប់នឹងការអប់រំផងដែរ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បន្ដថា ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យសាលារៀនក្លាយទៅជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះ សាលារៀត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសលើការបង្រៀន និងរៀន ដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម