Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ រងការបំផ្លាញពីដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមីជិត៧០០​ហិកតា

បានផុស

នៅ


ហ្វូងដង្កូវស៉ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់ប្រមាណលើផ្ទៃដី ៦៧៩ហិកតា (ដំណាំស្រូវ ៥៩០ហិកតា និងដំណាំដំឡូងមី ៨៩ហិកតា) តែករណីនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចាត់វិធានការទប់ស្កាត់ កម្ចាត់ហ្វូងដង្កូវដែលរាតត្បាតស៉ីបំផ្លាញលើដំណាំរបស់កសិករបានទាន់ពេលវេលា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករមានករណីវត្តមានដង្កូវហ្វូងស៉ីបំបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមីរបស់ប្រជាកសិករ នៅក្នុងភូមិសាស្រ្តឃុំ ស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំភ្លាម មន្ទីរបានចាត់មន្ត្រីចុះស្រាវជ្រាវពិនិត្យ និងវាយតម្លៃឃើញថា លើទំហំផ្ទៃដីខាងលើ ពិតជារងការរាតត្បាតបំផ្លាញ់ពីដង្កូវហ្វូង នៅក្នុងស្រុកពញាក្រែក មាន៤ឃុំ ស្រុកតំបែរមាន៣ឃុំ និងស្រុកត្បូងឃ្មុំ មាន១ឃុំ។ ចំពោះមុខករណីនេះ មន្ត្រីជំនាញបានចុះពន្យល់ណែនាំពីវិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងដែលរាតត្បាតបំផ្លាញលើដំណាំស្រូវ និងដំណាំដំឡូងមី។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងនោះមន្ត្រីបានធ្វើការណែនាំដល់កសិករចំនួន១១លើក ដែលមានបងប្អូនកសិករចំនួន២៥៥នាក់ ដោយចាត់វិធានការកម្ចាត់ប្រើវិធីសាស្ត្របង្កើតជម្រកសិប្បនិម្មិត និងបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងសម្រេចលើផ្ទៃដីខាងលើ។ បានផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ និងតាមបណ្តាញសង្គមផងដែរ។ ជាងនេះទៀត ឲ្យមន្ត្រីកសិកម្មឃុំ សហការជាមួយលោកមេឃុំ និងអញ្ជើញលោកមេភូមិផ្សព្វផ្សាយពីបញ្ហាហ្វូងដង្កូវនេះ។ មន្ទីរនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមដានពីប្រសិទ្ធភាព នៃការអន្តរាគមន៍ និងការរាលដាលថ្មីៗដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម