ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ សាសនាឥស្លាម បានរួមចំណែកធានាភាពសុខសាន្ត និងបុព្វហេតុសង្គមជាតិជារួម
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា សាសនាឥស្លាម បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុម នៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួម។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា តាំងពីដើមរៀងមក សាសនាឥស្លាម បានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា «តាមរយៈការអប់រំទូន្មានទាំងអស់ខាងលើនេះ សាសនាឥស្លាម ក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុម នៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ»។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា ក្នុងន័យនេះ និងជាបន្តបន្ទាប់ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្ជិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍន៍សហគមន៍ឥស្លាម និងសង្គមជាតិ។ ដូច្នេះហើយទើបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាល តែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តថា សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និងអាណាចក្រ។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពីគ្រប់ទិសទី មកកសាងសមិទ្ធផលនានាជាច្រើន ឲ្យចេញជារូបរាងសម្រាប់បម្រើឲ្យឥស្លាមសាសនា ដូចពេលនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ជំនួសមុខឲ្យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ឯកឧត្ដម សូមចូលរួមអបអរសាទរជាថ្មីជាមួយសហគមន៍ឥស្លាមនៅទូទាំងប្រទេស និងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ចំពោះសមិទ្ធផលថ្មីៗ នានា ជាបន្តបន្ទាប់ រួមទាំងមាស្ជិតអាល់អឹកពើរជ្រៃអណ្តែត ដ៏ថ្មីសន្លាងនេះ។
គួរជម្រាបថា ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ដែលដាក់សម្ពោធ ម្សិលមិញនេះ មានទទឹង ១៨ ម៉ែត្រ បណ្ដោយ ២០ ម៉ែត្រ សាងសង់នៅលើផ្ទៃដី ៩៣១២ ម៉ែត្រការ៉េ ដោយបានចាប់ផ្ដើមកសាង កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ ជាព្រះវិហារសាងសង់ជំនួសវិហារដែលមានសភាពទ្រុឌទ្រោម។

វិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ស្ថិតក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល មានប្រជាពលរដ្ឋខ្មែរ-ឥស្លាម រស់នៅជាអចិន្ត្រៃយ៍ ដែលជាឥស្លាមបរិស័ទ ចំណុះឲ្យវិហារចំនួន ២១៧ គ្រួសារ ស្មើនឹងចំនួនមនុស្សសរុប ៨៥១ នាក់ ស្រី ៤៤៣ នាក់៕
អត្ថបទ ៖ ពិសី







-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?