ព័ត៌មានជាតិ
ក្រសួងអប់រំ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកអប់រំគ្រូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី “កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ សម្រាប់អ្នកដឹកនាំ និងអ្នកអប់រំគ្រូបង្រៀន” នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ។

សិក្ខាសាលានេះ សហការរៀបចំ ដោយសមាគមអតីតនិស្សិតសាកលវិទ្យាល័យជុឡាឡុងកន និងវិទ្យាស្ថានជាតិអប់រំ និងមានចូលរួមពីសំណាក់ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិអប់រំ សរុបប្រមាណ ១០០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះមហាវិទ្យាល័យអប់រំ ជុឡាឡុងកន ដឹកនាំដោយ Prof. Dr. Preut Siribanpitak ក៏ដូចជាលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៃវិទ្យាស្ថានជាតិអប់ ដែលបានរៀបចំឱ្យមានសិក្ខាសាលាប្រកបអត្ថន័យនេះឡើង។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នអប់រំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញឱកាសសិក្សាសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីភាពជាអ្នកដឹកនាំផ្នែកអប់រំដែលជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យអប់រំ ក៏ដូចជាផ្តល់ឱ្យអ្នកចូលរួមនូវទិដ្ឋភាពសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអប់រំ បច្ចេកទេសបង្រៀនដើម្បីបង្កើនប្រសិទ្ធភាពអប់រំ ការអប់រំផ្អែកលើលទ្ធផល និងភាពជាពលរដ្ឋសកល តាមរយៈកិច្ចពិភាក្សា និងការចែករំលែកនូវឧត្តមានុវត្តក្នុងវិស័យអប់រំជាសាកល។

តាមរយៈសិក្ខាសាលានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា អ្នកចូលរួមទាំងអស់នឹងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងការពង្រីកចំណេះដឹងថ្មីៗ និងឧត្តមានុវត្តក្នុងវិស័យអប់រំ ព្រមទាំងការបង្កើតបណ្តាញចាំបាច់ដើម្បីឈានទៅលើកកម្ពស់ការអនុវត្តការងារអប់រំប្រកបដោយចក្ខុវិស័យ។

ជាមួយនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពី អាទិភាព នៃកំណែទម្រង់គោលនយោបាយអប់រំក្នុងក្របខ័ណ្ឌសសរស្តម្ភ ៥ ដែលផ្តោតលើ ទី១ ការអនុវត្តផែនការសកម្មភាពគោលនយោបាយរបស់គ្រូ ទី២ ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា និងសៀវភៅសិក្សា និងកែលម្អបរិស្ថានសិក្សា ទី៣ ការអនុវត្តអធិការកិច្ច ទី៤ ការពង្រឹងរង្វាយតម្លៃសិក្សាដូចជាការប្រឡងរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និង ទី៥ កំណែទម្រង់ឧត្តមសិក្សា។

ជាផ្នែកមួយ នៃកំណែទម្រង់វិស័យអប់រំផងដែរ ក្រសួងអប់រំបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន៥ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដែលរួមមាន៖ ស្តង់ដាទី១ លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី ការបង្រៀននិងរៀន ស្តង់ដាទី៣ ការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ស្តង់ដាទី៥ គណនេយ្យភាពរបស់សាលារៀន។ ក្នុងឆ្នាំ២០២៤ នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅសម្រាប់ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញឱ្យប្រែក្លាយជាសាលាគំរូនាពេលអនាគត៕


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង