Connect with us

ព័ត៌មានជាតិ

តម្លៃ​ប្រេង​បន្ត​ធ្លាក់​ចុះ​ ដោយសារ​​​ប្រាក់​ដុល្លារ​អាមេរិក​ថ្លៃ​

បានផុស

នៅ

តម្លៃ​ប្រេង​បានបន្ត​​ធ្លាក់​ចុះ​នៅ​លើ​​ទីផ្សារជួញដូរ​​អាស៊ី​នា​ព្រឹក​​​ព្រលឹម​ថ្ងៃចន្ទ​​នេះ​ ​ដោយ​សារ​តែ​​តម្លៃ​ប្រាក់​ដុល្លារអាមេរិក​​​រឹង​មាំ​ ក្រោយ​មាន​ក្ដី​បារម្ភ​អំពី​​​អត្រា​ការប្រាក់​ខ្ពស់​សម្រា​ប់​រយៈ​ពេល​វែង​សារ​ជា​ថ្មី​។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​ ម៉ាក​​ Brent ​បាន​ធ្លាក់​ចុះ​ ៤០​ សេន​ ឬ​ ០,៥ ភាគរយ​ មក​ត្រឹម​ ៨៤,៨៤ ដុល្លារ​/​បារ៉ែល​ ​​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ ០,៦ ភាគរយ​កាល​ពី​ថ្ងៃ​សុក្រ​។  ​​ប្រេង​ឆៅ​របស់​អាមេរិក​ ម៉ាក​​ West Texas Intermediate ជួញដូរ​នៅ​តម្លៃ​ ៨០,០៤ ដុល្លារ​/បារ៉ែល​ ដោយ​ធ្លាក់​ចុះ​ ៣៩ សេន​ ឬ​ ០,៥ ភាគរយ​។ ​

អ្នក​វិភាគ​សេដ្ឋកិច្ច​និយាយ​ថា​  ប្រាក់​ដុល្លារ​បង្ហាញ​ពី​តម្លៃ​ខ្ពស់​រឹង​មាំ​ ក្រោយ​​ទិន្នន័យ​សន្ទស្សន៍​អ្នក​គ្រប់​គ្រង​ការ​ទិញ​ (PMI) ​របស់​សហរដ្ឋ​អាមេរិក​ បង្ហាញ​ពី​​ភាព​កាន់​តែ​ប្រសើរឡើង​​ ហើយ​មាន​កង្វល់​នយោបាយ​មុន​ការ​បោះ​ឆ្នោត​​នៅ​បារាំង​។ តម្លៃ​ប្រាក់​ដុល្លារ​រឹង​មាំ​ ធ្វើ​ឱ្យ​ទំនិញ​ដែល​ជួញដូរ​ដោយ​លុយ​ដុល្លារ​ មិន​សូវ​ជា​ទាក់​ទាញ​សម្រាប់​​ការ​វិនិយោគ​ពី​អ្នក​កាន់​​រូបិយប័ណ្ណផ្សេង​ៗ​ទៀត​។

យ៉ាងណា​មិញ​ គួរ​កត់​សម្គាល់​ថា​ ការ​​បន្ត​ធ្លាក់​ចុះ​​នា​ថ្ងៃ​​ចន្ទ​​នេះ​ កើត​ឡើង​ក្រោយ​តម្លៃ​ប្រេងទាំង​​២​បាន​កើន​ឡើង​ជាង​ ៣ ភាគរយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ដោយ​សារ​​​មាន​សញ្ញា​ស្ដី​ពី​កំណើន​តម្រូវ​ការ​ខ្ពស់​​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​វិធានការ​កាត់បន្ថយ​ទិន្នផល​ប្រេង​របស់​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) ជួយ​ទប់​លំនឹង​ផ្គត់​ផ្គង់​។

កំណើន​តម្លៃ​ប្រេង​នា​ពេល​ថ្មី​នេះ​ ក៏​ត្រូវ​បាន​អ្នក​វិភាគ​​ភ្ជាប់ផង​ដែរ​ ​ទៅ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​ស្ដុក​ប្រេង​ឆៅ​ ​និង​កំណើន​តម្រូវ​ការ​​​​ប្រេង​សាំងនៅ​សហរដ្ឋ​អាមេរិក​​​ ​ហានិភ័យ​ភូមិ​សាស្ត្រ​នយោបាយ​នៅ​មជ្ឈិម​បូព៌ា​ជុំ​វិញ​​វិបត្តិ​នៅ​​ហ្គាហ្សា ​និង​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​ដោយ​ដ្រូនរបស់​អ៊ុយក្រែន​​​លើ​​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​​​ជា​ដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម