ព័ត៌មានជាតិ
មន្ត្រីអប់រំ ទទួលវគ្គបណ្តុះបណ្តាលអន្តរជាតិអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្ពុជា នៅកូរ៉េ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល ជាមួយនឹងសិក្ខាកាម ដែលជាមន្ត្រីអប់រំជាន់ខ្ពស់ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនចំនួន ២៥ រូប ត្រៀមធ្វើដំណើរទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលអន្តរជាតិអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្ពុជា ប្រចាំឆ្នាំ២០២៤ ស្តីពី “ការអប់រំតាមបែបឌីជីថល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំដោយ អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ។
អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ និងជាប្រធានគណៈប្រតិភូ បានរាយការណ៍ជូនដល់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងអង្គពិធីជ្រាប អំពីការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន ដែលបានចុះអនុស្សារណៈ នៃការយោគយល់ជាមួយគ្នា ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា រួមជាមួយនឹងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធឌីជីថល លើការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យា ជំរុញដល់ការបង្កើនប្រសិទ្ធភាព និងគុណភាព នៃការបង្រៀន-រៀន ក្នុងបរិវត្តកម្មឌីជីថល។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាមដែលនឹងត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាល ត្រូវខិតខំលើការឈ្វេងយល់ពីវប្បធម៌ ការសិក្សាអប់រំ នឹងត្រូវមានភាពបុរេសកម្ម ក្នុងការចូលរួមយ៉ាងសកម្មភាពផ្សេងៗ ព្រមទាំងការសួរសំណួរទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការបង្រៀន និងរៀន ដើម្បីទទួលបានចំណេះដឹង ក្នុងការអភិវឌ្ឍវិស័យអប់រំតាមបែបឌីជីថលក្នុងកម្រិតសាលារៀន ក៏ដូចជាក្នុងប្រទេសកម្ពុជា។
លើសពីនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើដំណើរវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីពាក់ព័ន្ធវិធីសាស្រ្ដបង្រៀនបែបថ្មី ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការអប់រំក្នុងសតវត្សទី២១ ជាពិសេសការបង្កើតបរិយាកាសឱ្យសិស្សអាចសិក្សាប្រកបដោយគុណភាព និងទទួលបានលទ្ធផលការសិក្សាខ្ពស់។ ពេលត្រឡប់មកវិញ សិក្ខាកាម ត្រូវបន្តចែករំលែកចំណេះដឹងនេះជូនដល់សហការីក្នុងសាលារៀន និងក្នុងសហគមន៍ឱ្យបានទូលំទូលាយ អំពីឧបករណ៍និង នវានុវត្តន៍បច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់គាំទ្រសកម្មភាពអាទិភាពទី៥ នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan