ព័ត៌មានជាតិ
វត្តមានសត្វដង្កូវហ្វូងមិនប៉ះពាល់ធ្ងន់ធ្ងរ ដល់ទិន្នផលនាំចេញអង្ករកម្ពុជា
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា វត្តមានសត្វដង្កូវហ្វូង មិនប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញអង្ករកម្ពុជានោះទេ ខណៈដង្កូវស៊ីតែស្រូវទើបព្រោះហើយថ្មីៗ ដូច្នេះកសិករមានពេលវេលាគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ។

លោកបានលើកឡើងថា៖ «យើងអត់ទាន់ដឹងថា ប៉ះពាល់កម្រិតណាទេ គ្រាន់តែថា សត្វដង្កូវវាស៊ីនេះ គឺស៊ីតែស្រូវដែលទើបតែចេញ បើម៉េចម៉ាយើងនៅមានពេលព្រោះសារឡើងវិញ»។
គិតត្រឹមថ្ងៃទី ២៣ ខែមិថុនា យ៉ាងហោចណាស់មានផ្ទៃដីដំណាំកសិកម្មប្រមាណ ២ ម៉ឺន ៣ ពាន់ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៥ កំពុងរងផលប៉ះពាល់ និងខូចខាតដោយសារដង្កូវហ្វូង។
ក្នុងចំណោមផ្ទៃដីកសិកម្មដែលរងការវាយប្រហារពីសត្វដង្កូវហ្វូងមានដំណាំស្រូវ ១ ម៉ឺន ៤ ពាន់ ៨ រយហិកតា និងដំណាំឧស្សាហកម្ម ជាង ៨ ពាន់ហិកតា។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ករណីផ្ទុះរាលដាលសត្វដង្កូវហ្វូងនេះ គឺនៅអាចគ្រប់គ្រងបាន មិនមានលក្ខណៈទ្រង់ទ្រាយធំនោះទេ ខណៈមន្ត្រីចាប់តាំងពីថ្នាក់ជាតិ និងមូលដ្ឋានកំពុងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង