ព័ត៌មានជាតិ
សេវាមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ឆ្នាំ២០២៤ ប្រសើរជាងឆ្នាំមុន
ដោយទទួលបានការណែនាំពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំដោយ ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ វេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅការងារបន្តរបស់មន្ទីរពេទ្យបង្អែកកោះញែក ខេត្តមណ្ឌលគិរី។

លទ្ធផល នៃការចុះពិនិត្យគាំទ្រសេវាមន្ទីរពេទ្យ បានឃើញមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម កំពុងបានបន្តដោះស្រាយជាបន្តបន្ទាប់ ដើម្បីបម្រើសេវាជូនប្រជាជនកាន់តែប្រសើរឡើងថែមទៀត។

បេសកកម្មខាងលើចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អភិបាលរង នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទផងដែរ។

រដ្ឋលេខាធិការ បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ព្រមទាំងមន្ត្រីសុខាភិបាលក្រោមឱវាទ ព្រមទាំងផ្តល់អនុសាសន៍ជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យផ្ទាល់បន្តការអនុវត្តពិនិត្យលើការងារមួយចំនួនដូចខាងក្រោម៖
១. រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរួមមាន: ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ធនធានបុគ្គលិក ការបណ្តុះបណ្តាលបន្តជំនាញបច្ចេកទេស ឱសថ សម្ភារ: បរិក្ខារពេទ្យ ដើម្បីដាក់សំណើតាមរយៈថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងពីគណៈអភិបាលខេត្ត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

២. រៀបចំផែនការសកម្មភាពជាប្រចាំ ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមករួមមាន ការផ្តល់សេវាព្យាបាលជូនអ្នកជំងឺ ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ការធ្វើអនាម័យបរិស្ថាន ការទទួលស្វាគមន៍បដិសណ្ឋារកិច្ចអ្នកជំងឺ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យ។
៣. សូមឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបុគ្គលិកមន្ទីរពេទ្យទាំងអស់ត្រូវបំពេញការងារដោយទទួលខុសត្រូវរលើតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

៤. ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការ និងប្រជាជនមកទទួលសេវា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៥. ឈ្វេងយល់ផ្លាស់ប្តូរបទពិសោធន៍ ពីមន្ទីរពេទ្យណាមួយក្នុងខេត្ត ឬក្រៅខេត្ត ដែលមានការគ្រប់គ្រង និងផ្តល់សេវាល្អប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងទំនុកចិត្តព្រមទាំងមានការគាំទ្រខ្ពស់ពីប្រជាជន។

បន្ថែមពីនេះ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ព្រមទាំងមន្ត្រីសុខាភិបាលក្រោមឱវាទ ដែលបានលះបង់កម្លាំង កាយចិត្តបម្រើសេវាជូនប្រជាពលរដ្ឋកន្លងមក និងបន្តការងារបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ