Connect with us

ព័ត៌មានជាតិ

អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់កម្ពុជា

បានផុស

នៅ

ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៣,៤ ​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​នៅក្នុងរ​យៈ​ពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២៤ កើន​ជាង ៧ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​ ខណៈ​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង GDCE ចន្លោះ​ពី​ខែមករា​ដល់ខែឧសភាឆ្នាំ​ ២០២៤ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ចំនួន​សរុប ៣,៥២វ​​ ពាន់​លាន​ដុល្លារ កើន ៧​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ៣,២ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ចំនួន ៣,៤ ​ ពាន់​លាន​ដុល្លារ កើន ៧ ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​ចំនួន ៩៥,៥៨ ​លាន​ដុល្លារ កើនឡើងជា១​ ភាគរយ​។​

​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្ទុះការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសបណ្តាប្រទេសតំបន់អឺរ៉ុប អាមេរិក និងកាណាដាបានងើបឡើងវិញគួរឱ្យកត់សម្គាល់តាំងពីឆមាសទី២ ឆ្នាំ ២០២៣។

លោកថាអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងកសិផលមួយចំនួន។

​លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះ តាមការពិនិត្យជាក់ស្តែង យើងឃើញថាក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំនេះ ការនាំចេញសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល អាចនឹងល្អប្រសើរជាងឆ្នាំមុន ដោយសារតែភាពប្រសើរឡើងនៃសេដ្ឋកិច្ចអាមេរិកធ្វើអោយតម្រូវការមានការកើនឡើង។ ជាមួយគ្នានេះដែរការបញ្ចេញស្តុករបស់ក្រុមហ៊ុនបញ្ជាទិញ និងហាងលក់ទំនិញនានា ក៏បានជួយឱ្យការបញ្ជាទិញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលប្រហាក់ប្រហែលក្នុងឆ្នាំ ២០២៤ មានកំណើនធៀបឆ្នាំ ២០២៣»។

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ក៏បាន​ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា ​ ​ទោះបី​ពេលនេះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ល្អ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក គឺ​បង្ហាញ​ភាព​វិជ្ជមាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣​។ និន្នាការ​នេះ​នឹង​បន្ត​ទៅមុខទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​មានមុខ​ទំនិញ​កាន់តែច្រើន​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​សកល​។ ​

​លោក​បញ្ជាក់ថា​៖ «​ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​ផលិតផល​វា​យ​ន​ភណ្ឌ​នៅ​អាមេរិក ព្រមទាំង​ការកើនឡើង​សមត្ថ​ភាព​ផលិតកម្ម​នៅ​កម្ពុជា​នឹង​ជួយ​ធ្វើឱ្យ​កម្ពុជា​មានឱកាស​ទទួល​ប្រាក់ចំណូល​កាន់តែច្រើន​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​។ អាមេរិក គឺជា​ទីផ្សារ​ទទួល​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​ចម្បង​របស់​កម្ពុជា​»​។​

​​​ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​ទៅមក​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំង ​២ មាន​ទឹកប្រាក់​សរុប ៩,១៥ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៤​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ៨,៩ ​ពាន់​លាន​ដុល្លារ ថយចុះ ០,៨ ​ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​បាន​ចំនួន ២៥៧,១៨ ​លាន​ដុល្លារ ថយចុះ ១៧,៧​ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

ក្មេង​ទំនើង​២​ក្រុម​នៅ​ក្នុង​ប៉ោយប៉ែត​បើកឆាក​ប្រយុទ្ធ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន៨​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើតាមដងផ្លូវឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំខាងមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស សុខា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមចំណែកផ្ដល់សេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី

សេដ្ឋកិច្ច៣ ម៉ោង មុន

ទីផ្សារ​រថយន្ត​ថៃ​ទន់​ខ្សោយ​ខ្លាំង​ ដោយ​​ការ​លក់​ធ្លាក់​ចុះរហូត​ដល់ជិត​ ២៤ ភាគរយ ៥ ខែ​​ដើម​ឆ្នាំ​  

សេដ្ឋកិច្ច៤ ម៉ោង មុន

សេដ្ឋកិច្ច​វៀតណាម​នៅ​ត្រីមាស​ទី​២​រំពឹង​កើន​ឡើងខ្ពស់​​ ប៉ុន្តែ​សម្ពាធ​អតិផរណា​នៅ​តែ​បន្ត​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វីដេអូរន្ធត់! ប៉ូលិសរុស្ស៊ី បង្អួតជំនាញខុសបច្ចេកទេស ត្រូវរថយន្តកិនពីលើ

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាម​លើ Facebook ភ្លាមៗ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន

Sokha Hotels

ព័ត៌មានពេញនិយម