ព័ត៌មានជាតិ
មន្រ្តីរដ្ឋាភិបាល ចុះពិនិត្យទីតាំងដាំបង្គោលផ្លាកឈ្មោះ «មហាវិថី ស៊ី ជិនពីង» ត្រៀមសម្ពោធអំឡុងខែកក្កដានេះ
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចុះពិនិត្យទីតាំងដាំបង្គោលផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវខ្សែក្រវាត់ក្រុងទី ៣ ដែលគ្រោងសម្ពោធជាផ្លូវការនៅអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤។


កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យទីតាំងសម្រាប់ពិធីដាំបង្គោលផ្លាកឈ្មោះ «មហាវិថី ស៊ី ជិនពីង» នៅតាមបណ្តោយផ្លូវខ្សែក្រវាត់ក្រុងទី៣។
ការចុះពិនិត្យទីតាំងសម្រាប់ពិធីដាំបង្គោលផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅលើខ្សែផ្លូវក្រវាត់ក្រុងទី ៣ ដែលគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤។


ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវបានរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “មហាវិថី ស៊ី ជីនពីង”។ មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០ គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រលេខ ១៤+១០៥ នៃផ្លូវជាតិលេខ ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រលេខ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
មហាវិថី ស៊ី ជីនពីង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងយូរអង្វែង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត