ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញឲ្យវិស័យអប់រំជាវិស័យគ្រឹះមួយដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដ៏រឹងមាំ
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានជំរុញឲ្យវិស័យអប់រំ ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជ្រោមជ្រែង ព្រមទាំងធ្វើការកំណែរទម្រង់ផ្សេងៗធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលមានប្រសិទ្ធភាពខ្ពស់ ពិសេសជំរុញឱ្យមានសាលារៀននៅគ្រប់ទីកន្លែង ទោះនៅតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។
នាបច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកគុណភាពអប់រំគឺជាកត្តាសំខាន់ក្នុងការធានាថាសិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត និងបុគ្គលិកសិក្សានៅទូទាំងខេត្តកំពត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយប្រទេសកម្ពុជាមានសុខសន្តិភាព ដែលយកមកដោយលំបាក ដោយការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកំណែរទម្រង់ជាច្រើនក្នុងន័យធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សមានប្រសិទ្ធភាពខ្ពស់ ហើយបានចាត់ទុកគុណភាពអប់រំគឺជាកត្តាសំខាន់ក្នុងការធានាថា សិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញពិតប្រាកដ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តឱ្យដឹងទៀតថា ក្រោមការយកចិត្តទុកដាក់ និងគិតគូជាអាទិភាពលើវិស័យអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវយន្តការណ៍គោលនយោបាយ ពិសេសកិច្ចចង្អុលការសំខាន់ៗមកកាន់រដ្ឋបាលរាជធានី-ខេត្ត ជារៀងរាល់ថ្ងៃឱ្យត្រួតពិនិត្យ និងតាមដានជានិច្ចនូវគុណភាពសិក្សា ព្រមទាំងតម្រូវការផ្សេងៗពាក់ព័ន្ធនឹងវិស័យអប់រំ។
លោកអភិបាលខេត្តបន្ថែមថា វិស័យអប់រំបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលទាមទាឱ្យបុគ្គលិកសិក្សាទាំងអស់ត្រូវខិតខំបញ្ចេញសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានចំណេះដឹងខ្ពស់ មានគុណភាព និងមានជំនាញអនុវត្តជាក់ស្តែងដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ ហើយវិស័យអប់រំនេះហើយ គឺជាវិស័យគ្រឹះមួយដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ ព្រមទាំងមានការរីកចម្រើនឆាប់រហ័យ។
លោកក៏បានជំរុញឱ្យវិស័យអប់រំ និងស្នើឱ្យបុគ្គលិកសិក្សា ពិសេសលោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្តដែលមានតួនាទីក្នុងការបណ្តុះបណ្តាលចំណេះវិជ្ជាដល់កូនក្មួយជំនាន់ក្រោយ ត្រូវសាបព្រោះនូវចំណេះដឹង សាបព្រោះនូវវប្បធម៌កត្តញ្ញូ ពិសេសត្រូវធ្វើជាពុម្ភមួយដ៏ល្អដើម្បីបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឱ្យមានទាំងធនធានមនុស្ស និងធនធានជាតិ។
លោក ម៉ៅ ធនិន បានលើកបញ្ជាក់ថា ធនធានមនុស្ស គឺជាការយល់ដឹង ការចេះដឹង ការទទួលបាននូវចំណេះវិជ្ជាសម្រាប់បំរើការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន រីឯធនធានជាតិ គឺជាមនុស្សដែលមានចំណេះដឹងហើយពោរពេញទៅដោយមនសិការជាតិ ពោរពេញទៅដោយចរិកជាតិនិយម ពោរពេញទៅដោយការស្រឡាញ់ និងការពារនូវទឹកដីជាតិរបស់ខ្លួន ហើយនេះជាអ្វីដែលលោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់ទៅឱ្យចាស់ក្មេងដែលជាមនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច