ព័ត៌មានជាតិ
ពលរដ្ឋស្រុងមោងឬស្សី សម្តែងក្តីកង្វល់ជុំវិញសហគ្រាសផ្គត់ផ្គង់ទឹកមិនស្អាត ប៉ះពាល់ដល់សុខភាព
មជ្ឈដ្ឋានប្រើប្រាស់ទឹកស្អាត ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរិះគន់ទៅលើសហគ្រាសផ្គត់ផ្គង់ទឹកស្អាតថា ផលិតទឹកពុំមានស្តង់ដាអនាម័យ ធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ខណៈក្រុមហ៊ុនចែកចាយទឹកស្អាតទទួលស្គាល់ពីភាពខ្វះចន្លោះ ដោយអះអាងថា ខ្វះសម្ភារ ប៉ុន្តែនឹងព្យាយាមកែលម្អឱ្យបានល្អប្រសើរ។
បច្ចុប្បន្ន មានអ្នកប្រើប្រាស់ទឹកស្អាត ក្នុងស្រុកមោងឬស្សី ប្រមាណ ៥ ០០០ ខ្នងផ្ទះ បានសម្តែងក្តីកង្វល់ពីបញ្ហាសុខភាពជុំវិញការប្រើប្រាស់ទឹកពុំមានអនាម័យ ពោលទឹកកង្វក់ និងក្លិនមិនល្អ ដែលផ្គត់ផ្គង់ដោយ សហគ្រាសទឹកស្អាត ផាន់ណារ៉ាមោងឬស្សី។ នេះបើតាមពលរដ្ឋ បានបង្ហោះសារនៅលើបណ្តាញសង្គមថ្មីៗនេះ។
ពលរដ្ឋអះអាងថា៖«ប្រភពទឹកឆៅដែលក្រុមហ៊ុនទឹកស្អាត បានទាញយកមកផលិតជាទឹកស្អាត គឺយកពីក្នុងស្ទឹងមោងឬស្សី ដែលបច្ចុប្បន្នទឹកស្ទឹងស្ថិតនៅក្នុងបាតស្ទឹង និងមានសភាពកង្វក់ ឡើងស្លែ ខៀវ សឹងតែមានក្លិនស្អុយថែមទៀតផង»។
ក្រៅពីផ្គត់ផ្គង់ទឹកមិនស្អាត ពលរដ្ឋដែលរស់នៅតំបន់នោះ ក៏បានធ្វើការរិះគន់ទៅ ពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធ លេខនាឡិកាស្ទង់ទឹកអតិថិជនផងដែរ។
បើតាមការរៀបរាប់របស់អ្នកប្រើប្រាស់ បានលើកឡើងថា ៖«ក្រុមហ៊ុនបានកត់ត្រាលើសលេខកុងទ័ររហូតដល់ជាង ៧០ ម៉ែត្រគូប ទើបមានការតវ៉ា ដូច្នេះហើយទើបក្រុមហ៊ុនកាត់បណ្ដាក់ដើម្បីរំលោះសងម្ចាស់កុងទ័រវិញ»។
បញ្ហាទី ២ អ្នកប្រើប្រាស់ទឹកស្អាត បានលើកឡើងថា ពួកគេបានទូទាត់លុយតាម QR រួចទៅហើយលុះដល់ថ្ងៃដាច់ខែខាងក្រុមហ៊ុនទឹកស្អាតបានយកវិក័យប័ត្រមកដល់ផ្ទះដើម្បីទារលុយម្ដងទៀត។
ជុំវិញបញ្ហាខាងលើនេះ អ្នកស្រី រឿន មុំ ជាម្ចាស់សហគ្រាសទឹកស្អាត ផាន់ណារ៉ា ស្រុកមោងឬស្សី បានថ្លែងប្រាប់នៅថ្ងៃទី ២៤ ខែមិថុនានេះថា សម្រាប់ទឹកស្ទឹងមោងឬស្សី ដែលមានសភាពកង្វក់ និងឡើងស្លែពណ៌ខៀវនោះគឺពិតជាត្រឹមត្រូវ។ ប៉ុន្តែអ្នកស្រីបានពន្យល់ថា ប្រភពទឹកមានតែមួយ គឺស្ទឹងមោងឬស្សី ដូច្នេះគ្មានជម្រើសណាមួយក្រៅពីនេះឡើយ ប៉ុន្តែក្រុមហ៊ុនត្រូវចំណាយទៅលើថ្នាំនិងក្លរីនច្រើន ដើម្បីបម្លែងទឹកឱ្យថ្លាសម្រាប់ប្រើប្រាស់បាន។
អ្នកស្រីទទួលស្គាល់ថា៖« យូរៗម្ដងទឹកមានសភាពកករដីគឺពិតប្រាកដ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកស្រីមិនអាចផលិតទឹកឱ្យបានស្អាតដូចនៅទីក្រុងភ្នំពេញឡើយ ព្រោះសម្ភារនិងបរិក្ខារវាខុសគ្នាឆ្ងាយ»។
ចំណែក ការចុះស្រង់លេខនាទិកាស្ទង់លើសចំនួននោះ គឺក្រុមហ៊ុន បានសម្រេចបញ្ឈប់បុគ្គលិកពីការងាររួចហើយដោយសារតែបុគ្គលរូបនេះប្រព្រឹត្តអំពើមិនគប្បីទៅលើអតិថិជន។ អ្នកស្រីថ្លែងថា៖« ក្រុមហ៊ុន បានទូទាត់សងទៅម្ចាស់វិញតាមរយៈការកាត់ថ្លៃប្រើប្រាស់ទឹកប្រចាំខែតទៅមុខរហូតដល់រួចរាល់លុយទាំងអស់នេះ។ ត្រង់ចំណុចដែលថា ការទូទាត់លុយតាម QR រួចហើយតែក្រុមហ៊ុននៅតែទៅទារលុយទៀតនោះគឺអ្នកស្រីបានសំណូមពរឱ្យអតិថិជនដែលប្រើប្រាស់ទឹកស្អាតទាំងអស់ សូមទៅផ្លាស់ប្ដូរឈ្មោះនៅក្រុមហ៊ុនផលិតទឹកស្អាតដើម្បីឱ្យសមស្របទៅនឹងកុងដែលបាញ់លុយតាម QR»៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ