ព័ត៌មានជាតិ
សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់
សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ៧ម៉ឺននាក់ ប្រកាសថា នឹងធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពរបស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» រួចនឹងដាក់សេចក្តីថ្លែងការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាពផ្សេងៗទៀតមួយចំនួនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07840-1024x683.jpg)
ការប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាពេលធ្វើសន្និសីទសារព័ត៌នៅស្នាក់ការសហភាពពលកម្មជាតិកម្ពុជា នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីការចេញសេចក្តីថ្លែងការណ៍ ជូនអ្នកបញ្ជាទិញកុំឱ្យជឿលើរបាយការណ៍ «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា របាយការណ៍របស់អង្គការសង់ត្រាល់ បានបំផ្លាញនូវការខិតខំប្រឹងប្រែង កសាងលើវិស័យការងារក៏ដូចជា ការគោរពនូវសិទ្ធិ និងការអនុវត្តសេរីភាពសហជីពនៅកម្ពុជាផងដែរ។ ខ្លឹមសារទាំងស្រុង នៃរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលមានកម្រាស់១២ទំព័រ ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ មិនឆ្លុះបញ្ចាំងពិការពិត នៃស្ថានភាពការងារនៅកម្ពុជាឡើយ ក្នុងចំណោមរោងចក្រជាង៧០០ សង់ត្រាល់សម្ភាសន៍តែសហជីព១០ នៃរោងចក្រ១៤ ប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC03937-1024x683.jpg)
ខ្លឹមសារនៃរបាយការណ៍នោះមានចរិតញុះញង់ បំបែកបំបាក់សេរីភាពសហជីពនៅកម្ពុជា ដោយមានការលាបពណ៌សហជីព ចោទប្រកាន់តាមទំនើងចិត្ត តាមរយៈប្រើពាក្យរើសអើងថា សហជីពនេះឯករាជ្យ សហជីពនោះមិនឯករាជ្យ និងប្រើពាក្យថាសហជីពពណ៌លឿងជាដើម។ លោកសំ សឿន ថា មិនមែនទាល់តែទទួលជំនួយពីបរទេសមកជេរ មកបង្អាប់បង្អោនប្រទេសជាតិខ្លួនឯង បំផ្លាញអត្ថប្រយោជន៍ស្របច្បាប់ របស់កម្មករខ្លួនឯងទើបហៅថា សហជីពឯករាជ្យនោះទេ ហើយក៏មិនមែនសហជីពដែលទទួលជំនួយពីសង់ត្រាល់ ទើបហៅថាសហជីពឯករាជ្យនោះដែរ សំខាន់គ្រប់គ្នាត្រូវអនុវត្តតាមច្បាប់។
លោកបញ្ជាក់ថា៖«អ៊ីចឹងពាក្យ ដែលសង់ត្រាល់កំពុងប្រើភ្ជាប់ជាមួយសហជីពឯករាជ្យ និងសហជីពពណ៌លឿងនេះ គឺបានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអនុវត្តសិទ្ធិសេរីភាព របស់សហជីពទាំងអស់ ដែលធ្វើការយ៉ាងសកម្មបម្រើ និងការពារសិទ្ធ និងអត្ថប្រយោជន៍ កម្មករនិយោជិត»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC03936-1024x683.jpg)
លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ទៀតថា អង្គការសង់ត្រាល់គ្មានវិជ្ជាជិវៈពិតប្រាកដ ក្នុងការវាយតម្លៃលើស្ថានភាពការងារនៅកម្ពុជាទេ។ អង្គការនេះ គ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ដែលតាមច្បាប់ស្តីពីសហជីព អង្គការសង់ត្រាល់គ្មានសិទ្ធិក្នុងការជ្រៀតជ្រែក ឬបំពេញបេសកម្មរបស់ខ្លួនក្នុងវិស័យការងារនៅកម្ពុជាឡើយ។
លោកថា អង្គការសង់ត្រាល់បានធ្វើសកម្មភាពហួស ដែនកំណត់របស់ខ្លួន ដែលជារឿយៗ បានចងក្រងបង្កើតសហជីពរបស់ខ្លួននៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗ ដើម្បីវាយប្រហាសហជីព ដែលមានស្រាប់នៅតាមបណ្តារោងចក្រ ដោយចោទថា ជាសហជីពមិនឯករាជ្យ មិនផ្តល់ការការពារដល់កម្មករពិតប្រាកដ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC07841-1024x683.jpg)
សហភាពពលកម្មជាតិកម្ពុជា បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ចាត់វិធានការតាម ផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គការ សង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបញ្ហា បំប៉ោងការពិត ញុះញុង បំផ្លិចបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំអោយខាតប្រយោជន៍ កម្មករនិយោជិត និងសង្គមជាតិទាំងមូល៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?