Connect with us

ព័ត៌មានជាតិ

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

បានផុស

នៅ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា នេះ បញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនគ្រូអាគមដែលយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯង រួចផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ លោកតាធំភ្នំគូលែន យកមកសួរនាំ បើទោះបីជាគ្រូអាគមរូបនេះ ចេញមកសុំទោសជាសាធារណៈកាលពីពេលរសៀលក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា​ គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួន​ឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។

ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា​  គណហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា  គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណ ប័ណ្ណលេខ 020930176 (01) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងលិខិតដែល គ្រូអាគម សរសេរទទួលកំហុសថា  កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤  ខ្លួនបានបង្ហោះផ្សព្វផ្សាយអំពីសកម្មភាពការប្រើប្រាស់អាវុធយកមកបាញ់ខ្លួនឯងផ្ទាល់។ បុគ្គលរូបនេះ អះអាងថាទង្វើនេះ  ព្រោះខ្លួនចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈអស់ខ្មែរថាពិតជាអស្ចារ្យ ដើម្បីឲ្យបរទេសក៏ដូចជាប្រទេសជិតខាងបានឃើញ។

បន្ថែមពីនេះ លោក ណុប សក្កដា សារភាពថាទង្វើដែលខ្លួនប្រព្រឹត្តជាទង្វើល្ងិតល្ងង់ដែលមិនបានសិក្សា និងស្វែងយល់គ្រប់ជ្រុងជ្រោយអំពីច្បាប់រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គ្រូអាគមរូបនេះ អះអាងថា ក្រោយដឹងកំហុស រូបគេសម្រេចចិត្តលុបវីដេអូនេះចេញពីបណ្ដាញសង្គម  ហើយ សុំទោសជាសាធារណៈ។ ក្រៅពីសុំទោស រូបគេ ក៏សូមការយោគយល់  និងបន្ទាបខ្លួនថាជាមនុស្សល្អិតល្ងង់ មិនស្គាល់អំពីច្បាប់ទម្លាប់។​

គ្រូអាគម ណុប សក្កដា សន្យាថាមិនឲ្យមានសកម្មភាព ឬរូបភាពបែបនេះដែលប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីថ្លៃថ្នូរនៅក្នុងកម្ពុជាកើតឡើងម្ដងទៀតឡើយ ។ បុគ្គលរូបនេះ ក៏ស្នើអ្នកយកវីដេអូទៅផ្សាយបន្ត ត្រូវលុបវីដេអូនោះចេញផង ប្រសិនបើមានរូបភាពដូចក្នុងវីដេអូនេះធ្វើការផុសឡើងវិញ មិនទទួលខុសត្រូវឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣៧ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម