ព័ត៌មានជាតិ
លោក ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ក្លាយជាប្រធាន សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ក្រោយពីមានការបោះឆ្នោតពេញ១ថ្ងៃ
បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំម២០២៤នេះ មាន ពាណិជ្ជករ អាជីវករ ឧស្សាហករ ចំនួន២៤៤នាក់ ក្នុងចំណោម ៣៥៨នាក់ បានចូលរួមបោះឆ្នោត សភាពាណិជ្ជកម្ម អាណត្តិទី ៣ លើកទី១ ខេត្តបន្ទាយមានជ័យ យ៉ាង សស្រាក់ សស្រាំ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៣ រសៀល ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលមាន សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មចំនួន ២០នាក់។
១.ឈ្មោះលោកស្រី តែឆៃយ៉ា ២.ឈ្មោះលោកពិនសុផាន ៣.ឈ្មោះលោក លន់គីមឡេង ៤.មានឈ្មោះរ៉ុងម៉ានិត ៥.មានឈ្មោះ លោក ឧកញ៉ា អ៊ឹងវណ្ណ ម៉ៅ ៦.មានឈ្មោះ លោកចៃឡូ ៧.មានឈ្មោះហាត់ទិដ្ធាកា ៨.មានឈ្មោះលោក ពិតភីគីម ៩.មានឈ្មោះ លោកស្រី ខាអ៊ាង ១០.មានឈ្មោះ ហៀងសុខហេង ១១. មានឈ្មោះលោកហុកវណ្ណៈ ១២.មានឈ្មោះ លោកស្រគចុងជីងម៉ី ១៣. មានឈ្មោះ លោកសាមសុភ័ក្ត្រ ១៤.មានឈ្មោះ ហេងទិត្យរស្មី ១៥.មានឈ្មោះលោកស្រីសេកកញ្ញា ១៦.មានឈ្មោះប៊ុនរតនា ១៧.មានឈ្មោះ ជា ស្រ៊ុន ១៨.មានឈ្មោះឱមសេតធាន់ ១៩.មានឈ្មោះ លោកយិឃួន ២០.មានឈ្មោះផូលន។
ក្រោយពីក្រុមការងាររាប់សន្លឹកឆ្នោតចប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ហុក វណ្ណៈ ចំណាត់ថ្នាក់លេខ២បានទៅលើ លោក ឧកញ៉ា អ៊ឹង វណ្ណម៉ៅ តង់ទី១ ចំណែកបោះឆ្នោតតង់ទី២ដែលមានសមាជិកជ្រើសតាំសភាពាណិជ្ជកម្មចំនួន ១៥នាក់ បានចូលរួមបោះឆ្នោត ឲ្យ លោក ឧកញ៉ា អ៊ឹងវណ្ណ ម៉ៅ ជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី ៣ លើកទី១ក្នុងនោះមាន ប្រធាន១នាក់ អនុប្រធាន ៧នាក់ និងសមាជិក ៧នាក់។
ពិធីបោះឆ្នោតសភាពាណិជ្ជកម្មនេះ ដោយមានការចូលរួម លោក ម៉ៅថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ លោកប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់។
ក្រោយពីជាប់ឆ្នោតជាប្រធានហើយ លោក ឧកញ៉ា អ៊ឹងវណ្ណ ម៉ៅ បានធ្វើការសរសើរដំណើរការបោះឆ្នោតពេញ១ថ្ងៃ ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឱ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាជិកជ្រើសតាំងសភាពពាណិជ្ជកម្មខេត្តផង លោកប្តេជ្ញាថានិង បម្រើការងារជាប្រធានសភាពាណិជ្ជកម្មឲ្យបានល្អទ្វេឡើងថែមទៀត។
លោក ងួន ម៉េងតិច ក៏បានមានប្រសាសន៍ដែរថា ការបោះឆ្នោតសភាពាណិជ្ជកម្មនេះ តាមសេចក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្ម ដើម្បីជ្រើសរើស សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
លោក ម៉ៅថូរ៉ា ក៏បានមានប្រសាសន៍ដែរថា ការបោះឆ្នោត សភាពាណិជ្ជកម្មនេះ រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី៣ លើកទី ១ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ព្រោះប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឲ្យកាន់តែមានភាពរីកចម្រើនពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានការងារធ្វើផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើក១ នឹងប្រព្រឹត្តទៅបានយ៉ានរលូន អ្នកចូលរួមបោះឆ្នោតបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់យ៉ាងល្អឥតខ្ចោះ៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ