Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​ជួយ​គាំទ្រ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គ្រប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង ព្រមទាំង​ជួយ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ជូន​មន្ត្រីរាជការ និង​ជួយ​រៀបចំ​គាំទ្រ​ខាង​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ក្រសួង​ផងដែរ។

បន្ថែម​ពី​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ប្រើប្រាស់​ប្រព័ន្ធ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh)​នេះ សម្រាប់​ប័ណ្ណ​/​សៀវភៅ​ការងារ​របស់​កម្មករ​និយោជិក​ខ្មែរ សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) វិញ្ញាបនបត្រ​វិជ្ជាជីវៈ​កម្រិត​(១,២,៣) វិញ្ញាបនបត្រ​បញ្ជាក់​ស​ម​ត្ថ​ភាព សញ្ញាប័ត្រ​បច្ចេកទេស​ជាន់ខ្ពស់ បរិញ្ញាបត្រ​បច្ចេកទេស និង​ឯកសារ​ផ្លូវការ​ផ្សេងៗ​ទៀត​របស់​ក្រសួង។

លោក​ហេង សួរ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ផ្តល់​ការគាំទ្រ​បច្ចេកទេស​បន្ថែម​ដែល​នឹង​ធ្វើឱ្យ​សេវា​សាធារណៈ​ឯកសារ​ផ្លូវ​ការដែល​ចេញផ្សាយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាន់តែ​ធានា​បាន​នូវ​សុក្រឹតភាព និង​ត្រឹមត្រូវ​ដោយ​ទប់ស្កាត់​បាន​នូវ​ការ​ក្លែងបន្លំ ក៏ដូចជា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំងពីរ​តាមរយៈ​អនុស្សរណៈ​នា​ពេល​នេះ នឹង​ចូល​រួម​ជំរុញ​ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ សំដៅ​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​ប្រសិទ្ធភាព​ខ្ពស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម