Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ

បានផុស

នៅ


លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥មិថុនានេះថា ពលករខ្មែរដែលមានបំណងចូលទៅធ្វើការនៅប្រទេសថៃដោយពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវច្បាប់ពីអាជ្ញាធរថៃ ដូចជាការផាកពិន័យជាប្រាក់បញ្ជូនត្រឡប់មកវិញ និងហាមទៅធ្វើការងាររយៈពេល២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បានរំលឹកថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលថៃបានអនុវត្តវិធានការច្បាប់ចំពោះពលករបរទេសរួមទាំងពលករខ្មែរដែលមិនមានប័ណ្ណការងារ ឬធ្វើការលើសពីការអនុញ្ញាតិ និងមានទោសផាកពិន័យចាប់ពី៥ពាន់បាត ទៅ៥ម៉ឺនបាត​ ព្រមទាំងបញ្ជូនចេញទៅក្រៅរាជអាណាចក្រ និងហាមមិនឱ្យសុំការអនុញ្ញាតិធ្វើការនៅក្នុងមូលដ្ឋានចំនួន២ឆ្នាំ រាប់ចាប់ពីថ្ងៃដែលបានទទួលទោស។ ចំណែកថៅកែដែលបានជួលពលករពលការិនីដោយមិនមានប័ណ្ណការងារ ឬធ្វើការលើសពីការអនុញ្ញាតិ និងមានទោសផាកពិន័យចាប់ពី១ម៉ឺនបាតទៅ១សែនបាតក្នុងពលករពលការិនីដែលជួលក្នុងម្នាក់ ហើយបើសិនជាធ្វើខុសម្តងទៀត និងមានទោសជាប់ពន្ធធនាគារមិនលើសពី១ឆ្នាំ ឬផាកពិន័យចាប់ពី៥ម៉ឺនបាត ទៅ២សែនបាត ឬជាប់ទាំងផាកហើយហាមជួលពលករពលការិនីរយៈពេល៣ឆ្នាំ។ លោកបានបបញ្ជាក់ថា បើសិនពលករពលករិនីដែលមានបំណងធ្វើការក្នុងប្រទេសថៃក្នុងរូបភាពតាមប្រព័ន្ធMOU តែប៉ុណ្ណោះ។

លោក កត្តា អ៊ន បានបន្ថែមទៀតថា ដើម្បីទទួលបានភាពជាពលករស្របច្បាប់តាមប្រព័ន្ធ MOU ពលករពលការិនីត្រូវមានឯកសារដូចជា លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ(TD) បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) ទិដ្ឋាការការងារប័ណ្ណអនុញ្ញាតការងារដែលមានសុពលភាព និងធ្វើការជាមួយនិយោជកតាមបណ្ណអនុញ្ញាតិការងារ។ ករណីប្រជាពលរដ្ឋប្រើប្រាស់បណ្ណព្រំដែនដើម្បីធ្វើការតាមរដូវកាលស្របច្បាប់ គឺត្រូវមាននិយោជក បណ្ណការងារ និងធ្វើការនៅកន្លែងដែលអនុលោមតាមគោលការណ៍ និងច្បាប់របស់ខេត្តជាប់ព្រំដែន។

លោក កត្តា អ៊ន បានណែនាំថា ដើម្បីជៀសវាងនូវការឆបោករបស់ជនខិលខូច ឬឆ្លងដែនរកការងារធ្វើនៅប្រទសថៃខុសច្បាប់ សូមប្រជាពលរដ្ឋទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈ ហតឡាញ(Hotline ) លេខ១២៨៦/១២៩៧ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ជាមធ្យមទទួលបានប្រាក់ខែ ៤០០ដុល្លារ ក្នុង ១ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២
ពាន់លានដុល្លារ ក្នុង ១ ឆ្នាំបានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម