ព័ត៌មានជាតិ
គណៈប្រតិភូ ប.ស.ស ចូលរួមសន្និសីទស្ដីពីហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅប្រទេសថៃ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានដឹកនាំគណៈប្រតិភូ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ចូលរួមសន្និសីទស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា សន្និសីទដែលមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ ជាវេទិកាមួយដែលរៀបចំដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធមកពីស្ថាប័នហិរញ្ញវត្ថុទាំងសាធារណៈ និងឯកជន ធនាគារអភិវឌ្ឍន៍ និងស្ថាប័នអភិបាលកិច្ចសាធារណៈ ចែករំលែកចំណេះដឹង ការពិភាក្សាសម្រាប់ជាយន្តការ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ និងនិរន្តរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា សន្និសីទនេះផ្តោតទៅលើទិដ្ឋភាពសំខាន់ៗ ចំនួន ៥ មានរួមមាន ៖ ១) ការបន្សាំផ្នែកហិរញ្ញវត្ថុ, ២) ការពង្រឹងដំណោះស្រាយផ្អែកលើធម្មជាតិ, ៣) ការគ្រប់គ្រងគ្រោះមហន្តរាយ, ៤) អភិបាលកិច្ចប្រកបដោយភាពធន់ និង ៥) ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានសមាសភាពចូលរួមមកពីបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សរុបប្រមាណជា ៥០ រូប មកពីស្ថាប័នចំនួន ១៥ ជាសមាជិក ព្រមទាំងមានការធ្វើបទបង្ហាញ និងមានកិច្ចពិភាក្សាពីវាគ្មិនកិត្តិយសអន្តរជាតិ ២០ រូប មកពីបណ្ដាប្រទេសនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្រៅតំបន់ផងដែរ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?