Connect with us

ព័ត៌មានជាតិ

ស្ត្រីរង​គ្រោះដោយអគ្គិភ័យឆេះផ្ទះ​ទទួលអំណោយបន្ថែមពីអាជ្ញាធរ​

បានផុស

នៅ

នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយ​ការចុះពិនិត្យ និង​ផ្តល់​ជូនអំណោយ​សង្គ្រោះ​បឋម​ចំពោះ​ក្រុម​គ្រួសារ​លោកស្រី អោត នី ដែលជា​ស្ត្រី​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​លំនៅស្ថាន អាជ្ញាធរ​ក្រុង​សំរោង ដោយមាន​កិច្ចសហការ​ជាមួយ​លោក គឹម គា​វិ​ន ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​ចុះជួយ​សង្កាត់​កូន​គ្រៀល បានសម្រេច​និង​កៀរគរ​ថវិកា​ដើម្បី​ឧបត្ថម្ភ​បន្ថែម​ដល់​លោកស្រី អោត នី ក្នុងការ​សាងសង់​លំ​ស្ថាន​ថ្មី ដោយបាន​ផ្តួចផ្តើម​ទិញ​នូវ​សម្ភារៈ និង​យកទៅ​ប្រគល់ជូនដោយមាន​ការចូលរួម​ពី​លោក អ៊ុន សុ​ភ័​ក្រ អភិបាលក្រុង​សំរោង លោក គឹម គា​វិ​ន ប្រធាន​ក្រុមការងារ និង​ក្រុមការងារ​សង្កាត់ ភូមិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារៈ​ដែល​បាន​ផ្តល់ជូន​រួមមាន​ឈើ​ក្របចំនួន០១ម៉ែត្រគូប ស​ង្ក័​សី ២​ម៉ែត្រ៣៤​សន្លឹក ស​ង្ក័​សី ២,៥​ម៉ែត្រ ២២​សន្លឹក ដែកគោល ៥​ហ៊ុន និង ១​តឹក ចំនួន ២​សុង ដែកគោល​ស​ង្ក័​សី ៣​គីឡូ ទ្វា​ចំនួន០១ ព្រមទាំង​ចំណាយ​លើ​ថ្លៃឈ្នួល​ជាង ប្រជា​ការពារ​ដែល​បាន​ចូលរួម​ជួយ​នៅក្នុង​ការរៀបចំ​សាងសង់​ឡើងវិញ ដែលជា​ការចំណាយ​រប​ស់លោក គឹម គា​វិ​ន ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​ការ​ចូល​រួមចំណែក​ពី​លោក​អភិបាលក្រុង​សំរោង​និង​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត និង​ការ​គៀងគរ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​គ្រួសារ​ដែល​រងគ្រោះ រួមមាន​អង្ករ​១០០​គីឡូ​ក្រាម ឃីត​ចំនួន​០១​យួរ មី​០១​កេស ទឹក​ស៊ី​អ៊ីវ​០១​យួរ ភួយ​០២ កន្ទេល​០១ កម្រាល​០២ និង​ថវិកា​សរុប​ចំនួន​៧១០,០០០៛(​ចិតសិប​មួយ​ម៉ឺ​ន​រៀល​។​

ឆ្លៀត​នៅក្នុង​ឱកាស​នោះ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​ថ្លែង​នូវ​ការសោកស្តាយ និង​បាន​ក្រើនរំលឹក​ចំពោះ​ប្រជាពលរដ្ឋ ឱ្យ​បន្ត​នូវ​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ជាពិ​សេស​ចំពោះ​រដូវប្រាំង​នេះ ដោយ​សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត និង​ជៀសវាង​ករណី​គ្រោះ​អាសន្ន​ជាយថាហេតុ​ណាមួយ​ដូច​ករណី​ដែល​បាន​កើតឡើង​នាពេលនេះ​។​

លោក​អភិបាលក្រុង​បាន​បន្តថា ពេលដែល​ជួប​គ្រោះអាសន្ន អាជ្ញាធរ​ក្រុង សង្កាត់ និង​ក្រុមការងារ​ចុះជួយ​តាម​បណ្តា​សង្កាត់ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការចុះ​ជួយ​ដល់​មូលដ្ឋាន​ភ្លាមៗ ស្របតាម​ឆន្ទៈគោលនយោបាយ និង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

បន្ថែម​លើ​នេះ លោក​អភិបាលក្រុង បាន​សង្កត់ធ្ងន់ថា បើទោះបីជា​មានការ​ចូល​រួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រុមការងារ​ចុះជួយ​តាម​បណ្តា​សង្កាត់​ហើយក្តី ក៏​ស្មារតី​ចូលរួម​សាមគ្គីភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ភូមិ​ផង​របង​ជាមួយគ្នា រឹត​តែមាន​សារៈសំខាន់ និង​ចាំបាច់​ណាស់​ទៅទៀត ដើម្បី​ជួយ​សម្រាល​បន្ទុក និង​មើល​ការខុសត្រូវ យកអាសារ​គ្នា​ទៅវិញទៅមក ស្របតាម​គន្លង​ទំនៀម​ប្រពៃណី​របស់​ខ្មែរ ដែល​បាន​ចង​ជា​ពាក្យ​ទំនៀម​មួយ​ឃ្លា​ថា “​ចាំបាច់​យក​ឈើ​ធ្វើ​កំផែង យក​ញាតិ​នេះឯង​ធ្វើ​របង​៕​

អត្ថបទ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម