Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រី ត្រូវពង្រឹងសេវាបញ្ជូនអ្នកជំងឺ​ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​របស់​ខ្លួន ​ត្រូវ​ពង្រឹង​លើ​សេវា​បញ្ជូន​អ្នកជំងឺ​ឱ្យចំ​គោលដៅ សុវត្ថិភាព ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពិនិត្យ​ការ​បម្រើ​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ មណ្ឌល​សុខភាព​ទឹកថ្លា និង​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី ​២៤​ មិថុនា លោក​រដ្ឋមន្ត្រី​ បាន​ថ្លែង​អំណរគុណ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ខិតខំ​បំពេញការងារ​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការខិតខំ​បម្រើសេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ជា​ពិសេស​ក្នុងអំឡុងពេល​ នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩។

ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី បាន​សួរសុខទុក្ខ​អ្នកជំងឺ និង​ក្រុមគ្រួសារ​អ្នកជំងឺ និង​ផ្តល់​ការ​ណែនាំ​ល្អៗ ​សម្រាប់​ការថែរក្សា​សុខភាព ដែល​មក​ទទួល​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ បានផ្តល់​អនុសាសន៍​គន្លឹះ​មួយចំនួន​ក្នុង​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព សមធម៌ និង​នវានុវត្តន៍ និង​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​សុខាភិបាល ត្រូវ​ចូលរួម​ថែរក្សា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បន្ត​ខិតខំ​ពង្រឹង​យន្តការ​ថែទាំ​ព្យាបាល និង​ការធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ​ឱ្យបាន​ច្បាស់លាស់​ ទាន់ពេល​វេលា ជាពិសេស​ត្រូវ​ពង្រឹង​លើ​សេវា​បញ្ជូន​អ្នកជំងឺ​ឱ្យចំ​គោលដៅ សុវត្ថិភាព ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ត្រូវ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា ពង្រឹង​វិន័យ សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ដើម្បី​នាំមក​នូវ​ការ​រីកចម្រើន​ថែមទៀត​ក្នុង​អង្គភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ៥៨ នាទីutes មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម១៩ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម