ព័ត៌មានជាតិ
ខេត្តតាកែវ មានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេ បង្កើតនៅតាមវិទ្យាល័យរដ្ឋ
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានមានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយក្នុងដែនសមត្ថកិច្ចរបស់ក្រសួងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ។
លោកបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ម្សិលមិញនេះ។

លោក ជា វ៉ាន់ដេត បានឡើងថា តម្រូវការចាំបាច់នៅក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយក្នុងដែនសមត្ថកិច្ចរបស់ក្រសួង លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជាពិសេស ដើម្បីបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស។
លោករដ្ឋមន្ត្រី ក៏មានសុទិដ្ឋិនិយមដែរថា នៅពេលដំណើរការបានពេញលេញ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នឹងក្លាយជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថលប្រកបដោយស្មារតីបុរេសកម្ម និងគំនិតបើកទូលាយក្នុងការបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះគោលដៅយុទ្ធសាស្ត្រដែលកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

លោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ(២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ
(៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង(៤) ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមសហគមន៍នីមួយៗ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា គឺជាសមិទ្ធផលដែលសម្រេចបានដំបូងគេបង្អស់ក្នុងចំណោមគម្រោងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដើមចេញពីខេត្តតាកែវ ជាគម្រោងក្នុងដំណាក់កាលទី១ ហើយក្រុមការងារទទួលបន្ទុកគ្រោងនឹងចុះសិក្សាកំណត់យកទីតាំងអាទិភាពជាបន្ដបន្ទាប់ដើម្បីសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ក្នុងខេត្តផ្សេងៗបន្ថែមទៀតនាពេលខាងមុខ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា