ព័ត៌មានជាតិ
ក្រសួងអប់រំរៀបចំយន្តការជួយគាំទ្រសាលាបឋមសិក្សាគោលដៅ និងសាលាបឋមសិក្សាគំរូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី “ការពិនិត្យវឌ្ឍនភាព និងការរៀបចំយន្តការជួយគាំទ្រសាលាបឋមសិក្សាគោលដៅ គ.វ.អ. និងសាលាបឋមសិក្សាគំរូ ក្នុងការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ សរុបចំនួន ២៦នាក់ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង បង្កើតឡើងដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធជាពិសេស គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ មានកញ្ចប់សម្ភារអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់ សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្ស ពោលគឺកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូពាក់ព័ន្ធ បានអភិវឌ្ឍកញ្ចប់សម្ភារអំណាន ថ្នាក់ដំបូង រួមមាន ១. សៀវភៅជំនួយសិស្ស ២. សៀវភៅហ្វឹកហាត់អាន សរសេរ ៣. សៀវភៅហ្វឹកហាត់សរសេរ ៤. សៀវភៅណែនាំហ្វឹកហាត់កិច្ចការផ្ទះ ៥. សៀវភៅរឿងខ្លីៗ ៦. សៀវភៅណែនាំសម្រាប់ គ្រូបង្រៀន និង ៧. បណ្ណអក្សរ-រូបភាព។ ចំពោះកញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង រួមមាន ១. សៀវភៅ ណែនាំសម្រាប់គ្រូ ២. សៀវភៅជំនួយសិស្ស ៣. សៀវភៅលំហាត់ មាន ៤ភាគ ៤. សម្ភារឧបទេស បម្រើឱ្យការបង្រៀននិងរៀន និង ៥. វីដេអូណែនាំពីរបៀបធ្វើលំហាត់។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារដូចជា៖

– ត្រូវបន្តចុះពិនិត្យតាមសាលារៀនដោយផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីប្រសិទ្ធភាពនៃការបណ្តុះបណ្ដាល ក៏ដូចជាការអនុវត្តជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន
– រៀបចំយន្តការវាយតម្លៃជាប្រចាំឱ្យបានច្បាស់លាស់

– បង្កើត App និង Learning system ប្រព័ន្ធរៀនតាមអនឡាញ វីដេអូ ស្តីពី ការបង្រៀន និងរៀបចំយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាពបន្ថែមលើការអនុវត្តកម្មវិធី “កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង”
– លើកកម្ពស់ភាពជាម្ចាស់ ដោយក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ជាអ្នកអភិវឌ្ឍកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងជាគ្រូឧទ្ទេសបង្គោលក្នុងការបណ្តុះបណ្តាល

– គ្រូល្អ នាយកល្អ និងអ្នកជំនាញល្អត្រូវមានការយល់ដឹងពីការអភិវឌ្ឍកុមារ និងចិត្តគរុកោសល្យ
– បន្តពង្រឹងគុណភាពក្នុងការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ នៅវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការ ដើម្បីធានាថា គ្រូចេញថ្មីមានសមត្ថភាពខ្ពស់ ក្នុងការបង្រៀន អំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងមាន “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន”
– បង្កើត “បណ្តាញគ្រូបង្រៀនល្អ” ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកទឹកចិត្ត ដល់ការផ្លាស់ប្តូរបទពិសោធរវាងគ្រូ និងគ្រូ

– ប្រើប្រាស់ “ការអប់រំឌីជីថល” និង “ភាពជាដៃគូ” សម្រាប់ការកែលម្អវិធីសាស្ត្របង្រៀន
– មានយន្តការទទួលស្គាល់គ្រូដែលអនុវត្តបានល្អ និងការអនុវត្ត “គន្លងអាជីព” ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព៕

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ