Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាចូលរួមក្នុងបណ្តាញសាកលវិទ្យាល័យសាយប័រ

បានផុស

នៅ

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាដទៃទៀតចូលរួមជាមួយបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ខណៈបច្ចុប្បន្ន មានសាកលវិទ្យាល័យចំនួន១២ ជាសមាជិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ភាពរីកចម្រើននៃផ្នែកបច្ចេកវិទ្យា។ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងបន្តនិរន្តរភាពនៃការ​បណ្តុះបណ្តាលនៅ​កម្រិត​ឧត្ដមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ពង្រឹងគុណភាព​នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យ​អស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក។ លើសពីនេះ បណ្តាញសាកលវិទ្យាល័យសាយ ប័រកម្ពុជា ក៏ផ្ដល់​លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សាទៅកាន់​អ្នក​សិក្សាក្នុងតំបន់ និងសាកលលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះការបង្កើតបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកទាំងអស់នៃបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកទល់ពេលនេះ សាកលវិទ្យាល័យចំនួន១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការផលិតខ្លឹមសារមាតិកាមេរៀន។ ទន្ទឹមនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដទៃទៀតឱ្យពិនិត្យលទ្ធភាពចូលរួមក្នុងបណ្ដាញនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត។  

សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងការពង្រឹងវិស័យអប់រំ ពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តគោលនយោបាយសំខាន់ៗក្នុងគោលដៅអនុវត្តធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋ ឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស មានចំណេះដឹងទូលំទូលាយលើផ្នែកបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម